[ទីផ្សារបរទេស] ផ្អែកតាមរបាយការណ៍ចុងក្រោយនៃសមាគមន៍អ្នកផលិតយានយន្តវៀតណាម បានបង្ហាញថានៅខែកញ្ញា ឆ្នាំ២០២៣ រថយន្ត Mazda CX-5 នៅតែអាចគ្រងតំណែងជារថយន្តលក់ដាច់ជាងគេនៅវៀតណាម ជាមួយចំនួនលក់ ២០២៣គ្រឿង ដែលកើនឡើង ១៧% ធៀបនឹងខែសីហា ហើយគិតពេញឆ្នាំ២០២៣គឺលក់បាន ១០ ៨៣៦គ្រឿង។
ខាងក្រោមនេះជារថយន្តលក់ដាច់ជាងគេនៅវៀតណាម ប្រចាំខែកញ្ញា ៖
២. Mitsubishi Xpander លក់បាន ១៩១៨គ្រឿង
រថយន្ត Mitsubishi Xpander បានកើនឡើងពីចំនួនលក់ ៨៨៥គ្រឿង កាលខែសីហា ឡើងដល់ ១៩១៨គ្រឿង ក្នុងខែកញ្ញា ដែលជួយឲ្យរថយន្តនេះរក្សាតំណែងជារថយន្តលក់ដាច់ជាងគេប្រចាំខែ។ រយៈពេល៩ខែមកនេះ Xpander លក់បានសរុប ១៤ ១៨៧គ្រឿង និងជារថយន្តលក់ដាច់ជាងគេនៅវៀតណាម ប្រចាំឆ្នាំ២០២៣។
៣. Hyundai Accent លក់បាន ១៧១១គ្រឿង
Hyundai Accent លក់បាន ១៧១១គ្រឿង កាលពីខែកញ្ញា កើនឡើងជាង ៧០% ធៀបនឹងខែសីហា ជាមួយចំនួនលក់សរុបប្រចាំឆ្នាំគឺ ១១ ៥៤០គ្រឿង។
៤. Toyota Vios លក់បាន ១៤៩៦គ្រឿង
កាលពីខែកញ្ញា Toyota Vios កត់ត្រាចំនួនលក់ ១៤៩៦គ្រឿង កើនឡើងពីចំនួនលក់ ១២០៨គ្រឿង កាលខែសីហា និងមានចំនួនលក់ប្រចាំឆ្នាំ ៧៤៨០គ្រឿង។
៥. Ford Ranger លក់បាន ១៣៤៧គ្រឿង
Ford Ranger ជាភីកអាប់នាំមុខគេនៅវៀតណាម ដោយលក់បាន ១៣៤៧គ្រឿង កាលពីខែកញ្ញា កើនឡើង ២១% ធៀបនឹងខែសីហា និងមានចំនួនលក់ប្រចាំឆ្នាំ ១១ ២៣៥គ្រឿង។
៦. Kia Sonet លក់បាន ១១២៥គ្រឿង
Kia Sonet លក់បាន ១១២៥គ្រឿង កាលខែកញ្ញា ជាការកើនឡើង ៥,៦% ធៀបនឹងខែមុន ហើយមានចំនួនលក់ប្រចាំឆ្នាំ ៧៦៥៦គ្រឿង។
៧. Kia Seltos លក់បាន ១០៦៥គ្រឿង
ជាមួយចំនួនលក់ ១០៦៥គ្រឿង រថយន្ត Kia Seltos ឈរនៅលេខ៧ប្រចាំខែកញ្ញា ហើយគិតចាប់ពីខែមករាមក វាអាចលក់ចេញបាន ៦២៤៣គ្រឿង។
៨. Hyundai Creta លក់បាន ៩៥៩គ្រឿង
កាលពីខែកញ្ញា Hyundai Creta បានវិលត្រឡប់មកកាន់តំណែងរថយន្តលក់ដាច់ទាំង១០ ដោយការលក់កើនឡើង ១៦២% ហើយចំនួនលក់៩ខែកន្លងមកនេះគឺមាន ៦៣១៣គ្រឿង។
៩. Honda BR-V លក់បាន ៧៩៣គ្រឿង
មានឈ្មោះជារថយន្តលក់ដាច់ទាំង១០ជាលើកដំបូង រថយន្តចំណូលថ្មី Honda BR-V អាចលក់ចេញបាន ៧៩៣គ្រឿង កើនឡើងធៀបនឹងចំនួន ៥៤០គ្រឿង កាលខែសីហា និងមានចំនួនលក់សរុប ១៣២៩គ្រឿងប្រចាំឆ្នាំ។
១០. Ford Everest លក់បាន ៧៤៣គ្រឿង
ឈរនៅលេខ១០ Ford Everest លក់ចេញបាន ៧៤៣គ្រឿង កើនឡើង ១១% ធៀបនឹងសីហា និងមានចំនួនលក់សរុប ៦០០៣គ្រឿង គិតតាំងពីដើមឆ្នាំមក៕