នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc លោក Elon Musk បាននិយាយកាលពីថ្ងៃអាទិត្យ សប្តាហ៍មុនថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla និង ក្រុមហ៊ុនរ៉ុក្កែត SpaceX របស់លោក កំពុងប្រឈមមុខនឹងសម្ពាធអតិផរណាដ៏សំធំ នៅក្នុងផ្នែកវត្ថុធាតុដើម និង ការដឹកជញ្ជូន។
Browsing: ព័ត៌មានថ្មីៗ
ភ្នំពេញ៖ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជានោះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសពីការបើកការិយាល័យថ្មីជាផ្លូវការរបស់ខ្លួន ក្រោយពីដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេល២ឆ្នាំកន្លះ នៅព្រះរាជាណាចក្រកម្ពុជា។ ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងការិយាល័យថ្មីតែម្តង ស្ថិតក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រុមហ៊ុន foodpanda រួមទាំងបុគ្គលិកជាច្រើននាក់…
[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Yamaha បានធ្វើការបញ្ចេញជាផ្លូវនូវម៉ូឌែល MX-King ស៊េរីឆ្នាំ ២០២២ ជាមួយនឹងរូបរាងស្ព័រ ដែលស្រដៀងគ្នា Yamaha Exicter 155 សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូានេស៊ី។ រូបរាងម៉ូតូ Yamaha MX-King នេះត្រូវបានរចនាទ្បើងបែបស្ព័រ និងកាន់តែទំនើបដោយចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល…
ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសហាមប្រាមការនាំចូលពេជ្ររុស្ស៊ី អាហារសមុទ្រ និង ស្រា vodka ផងដែរ ក្នុងការឆ្លើយតបចុងក្រោយបំផុតចំពោះការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IT មួយឈ្មោះថា IDC បាននិយាយថា ប្រទេសថៃបានកត់ត្រាការនាំចេញស្មាតហ្វូនដែលអាចប្រើ 5G ដ៏ធំបំផុតនៅក្នុងអាស៊ាន កាលពីឆ្នាំមុន ដែលជំរុញដោយភាពអាចរកបានយ៉ាងទូលំទូលាយនៃទូរសព្ទ 5G, តម្រូវការកើនឡើង និងការឧបត្ថម្ភធនពីរដ្ឋាភិបាល។
ក្រុមមន្ត្រីរបស់ប្រទេសស្រីលង្កា បាននិយាយថា ផែនការនាំចូលឥន្ធនៈរបស់ប្រទេសស្រីលង្កា ត្រូវបានរំខានដោយការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃប្រេងឆៅពិភពលោក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបណ្តាលឲ្យប្រទេសកោះដែលរងគ្រោះដោយវិបត្តិនេះ ជួបការពិបាកក្នុងការចំណាយសម្រាប់ប្រេងម៉ាស៊ូត ចំពេលមានការកាត់ផ្តាច់ចរន្តអគ្គិសនី។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសវៀតណាម បានអំពាវនាវឱ្យកាត់បន្ថយពន្ធបរិស្ថានចំនួន ៥០ ភាគរយ លើប្រេងសាំង ដែលកើនឡើងទ្វេដងនៃអត្រាដែលបានស្នើឡើងដោយក្រសួងហិរញ្ញវត្ថុវៀតណាម កាលពីមុន។
[ទីផ្សារបរទេស] ជាការឆ្លើយតបទៅនឹងទណ្ឌកម្មមកលើខ្លួន ពេលនេះរុស្ស៊ីកំពុងសងសឹកនឹងលោកខាងលិចដោយអនុម័តការហាមឃាត់ការនាំចេញដែលរួមបញ្ចូលទំនិញជាង ២០០ មុខ ហើយនឹងបន្តរហូតដល់ចុងឆ្នាំនេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន TASS គ្រប់គ្រងដោយរដ្ឋបាននិយាយថា បញ្ជីនេះរួមមានបច្ចេកទេស ទូរគមនាគមន៍ និងគ្រឿងបរិក្ខារពេទ្យ ព្រមទាំងរថយន្ត គ្រឿងយន្តកសិកម្ម ក្បាលរថភ្លើង និងរទេះភ្លើង។ ធាតុផ្សេងទៀតរួមមាន ធុងកុងទ័រនឺ ទួរប៊ីន ម៉ាស៊ីនកែច្នៃដែក…
[បរទេស] ថ្មីៗនេះក្រុមហ៊ុន Mazda បានបរិច្ចាតទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ សម្រាប់ក្រុមហ៊ុន Mazda បានបរិច្ចាគទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសហរដ្ឋអាមេរិក ទៅ UNHCR ដើម្បីជួយសង្រ្គោះជីវិតមនុស្សចាស់ និងកុមារ ដែលផ្តល់ការផ្គត់ផ្គង់ចាំបាច់ នឹងគាំទ្រសកម្មភាពសង្គ្រោះបន្ទាន់ដែលកំពុងបន្ត ហើយត្រៀមខ្លួនរួចរាល់ក្នុងការបរិច្ចាគតាមតម្រូវការជាដើម។ លើសពីនេះការស្នើសុំបរិច្ចាគពីបុគ្គលិក…
[ទីផ្សារបរទេស] ការដាក់ទណ្ឌកម្មបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងបង្ហាញពីចំនួនផលិតកម្មក្នុងស្រុកជាមួយ Lada បានបញ្ឈប់ប្រតិបត្តិការនៅក្នុងទីក្រុង Togliatti និង Izhevsk នៅថ្ងៃទី ៥, ៩ និង ១១ ខែមីនា។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន AvtoVAZ បាននិយាយថា កម្មករនឹងទទួលបានប្រាក់ចំណូលមួយផ្នែកឬឈប់សម្រាកក្នុងអំឡុងពេលនៃការបង្កកផលិតកម្ម ខណៈពេលដែលអ្នកដែលធ្វើការក្នុងវិស័យដូចជាសេវាកម្មអតិថិជននឹងមិនរងផលប៉ះពាល់ទេ។ រោងចក្រ…