[ឥណ្ឌូនេស៊ី] អតិផរណានៅក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះក្នុងខែតុលា ដោយសារតម្លៃម្ហូបអាហារធ្លាក់ចុះ ជាពិសេសម្ទេស។ កាលពីខែមុន អតិផរណារបស់ប្រទេសឥណ្ឌូណេស៊ីមានចំនួន ៥,៧១% ដែលទាបជាងក្នុងខែកញ្ញាកម្រិតជិត ៦% និងទាបជាងការព្យាកររបស់អ្នកវិភាគ។ តម្លៃអាហារបានកើនឡើង ៧,០៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ទាបជាងការកើនឡើងនៅខែកញ្ញា ៨,៦៩ ភាគរយ ខណៈតម្លៃថាមពលបានកើនឡើង ១៧%។ ក្នុងនោះអាហារជាច្រើនប្រភេទក្នុងរដូវប្រមូលផល និងការអន្តរាគមន៍ពីរដ្ឋាភិបាលបានជួយទម្លាក់តម្លៃស៊ុត…
Browsing: ព័ត៌មានថ្មីៗ
កាលពីថ្ងៃពុធ ទី៣ នេះ ក្រុមហ៊ុន Meta Platforms បាននិយាយថា ខ្លួនកំពុងបន្ថែមមុខងារថ្មីៗជាច្រើនដល់ Instagram រួមទាំងឧបករណ៍ (Tool) សម្រាប់ធ្វើពាណិជ្ជកម្មឌីជីថល ក្នុងការផ្លាស់ប្តូរដែលនឹងជួយអ្នកបង្កើតមាតិការកប្រាក់ពីវត្តមានរបស់ពួកគេនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រុមហ៊ុនបាននិយាយថា អ្នកប្រើប្រាស់អាចគាំទ្រអ្នកបង្កើតបានក្នុងពេលឆាប់ៗនេះ ដោយទិញ NFTs ដោយផ្ទាល់នៅក្នុង Instagram។ ក្រុមហ៊ុនបានបន្ថែមថា…
ក្រុមហ៊ុន BMW Group បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងបណ្តាក់ទុនចំនួន ១,៧ ពាន់លានដុល្លារនៅក្នុងប្រតិបត្តិការនាសហរដ្ឋអាមេរិករបស់ខ្លួនដើម្បីបង្កើត និងផលិតរថយន្តអគ្គិសនី និងអាគុយ។ ការវិនិយោគនេះនឹងរួមបញ្ចូល ១ពាន់លានដុល្លារ ដើម្បីរៀបចំសម្រាប់ការផលិតរថយន្តអគ្គិសនីនៅរោងចក្រ Spartanburg ដែលមានស្រាប់របស់ក្រុមហ៊ុននៅរដ្ឋ South Carolina និង ៧០០ លានដុល្លារសម្រាប់រោងចក្រដំឡើងអាគុយគុណភាពខ្ពស់ថ្មីនៅ Woodruff…
[បរទេស] Twitter Inc ដែលត្រូវបានទិញកាលពីសប្តាហ៍មុនដោយមហាសេដ្ឋី Elon Musk នឹងមិនអនុញ្ញាតឱ្យអតិថិជននៃសេវាកម្ម Blue របស់ខ្លួនចូលប្រើអត្ថបទដែលគ្មានការផ្សាយពាណិជ្ជកម្មនោះទេ។ Twitter Blue ត្រូវបានដាក់ឱ្យដំណើរការនៅខែមិថុនាឆ្នាំមុន ជាសេវាកម្មជាវដំបូងរបស់វេទិកាមួយនេះ ដែលផ្តល់នូវការចូលប្រើផ្តាច់មុខ(exclusive) ចំពោះមុខងារពិសេស រួមទាំងជម្រើសនៃការកែសម្រួល tweets ផងដែរ។ សេវាកម្មនេះបានអនុញ្ញាតឱ្យអតិថិជនអានអត្ថបទពីអ្នកបោះពុម្ពផ្សាយមួយចំនួនដោយគ្មានការផ្សាយពាណិជ្ជកម្ម និងបានបង្កើតប៊ូតុងកែសម្រួលដែលមានសម្រាប់អតិថិជនបង់ប្រាក់នៅក្នុងសហរដ្ឋអាមេរិកកាលពីខែមុន។…
ក្រុមហ៊ុន Google របស់ Alphabet Inc បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងទិញប្រហែល ៣/៤ នៃថាមពលកកើតឡើងវិញ របស់ SB Energy Global នៅតិចសាស់ ព្រោះខ្លួនមានបំណងដំណើរការមជ្ឈមណ្ឌលទិន្នន័យដោយប្រើប្រាស់ថាមពលគ្មានកាបូននៅត្រឹមឆ្នាំ ២០៣០។ ក្រុមហ៊ុនកំពុងត្រៀមផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីឆ្ពោះទៅរកថាមពលស្អាត និងការដឹកជញ្ជូន ខណៈដែលពួកគេសម្លឹងរកការសម្រេចបាននូវគោលដៅបរិស្ថាន និងនិរន្តរភាព។…
[ប្រទេសរុស្ស៊ី] ក្រុមហ៊ុន Bridgestone Corp របស់ប្រទេសជប៉ុន ដែលជាក្រុមហ៊ុនផលិតសំបកកង់លំដាប់កំពូលមួយរបស់ពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ផ្តើមស្វែងរកអ្នកទិញក្នុងប្រទេសរុស្ស៊ី សម្រាប់ប្រតិបត្តិការរុស្ស៊ីរបស់ខ្លួន ដោយលើកឡើងពីភាពមិនច្បាស់លាស់លើទស្សនវិស័យ និងបញ្ហាផ្គត់ផ្គង់ដែលកំពុងបន្ត។ Bridgestone បានសម្រេចចិត្តក្នុងខែមីនាដើម្បីផ្អាកសកម្មភាពផលិតកម្មទាំងអស់ និងបង្កកការវិនិយោគថ្មីនៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការលុកលុយរបស់ប្រទេសអ៊ុយក្រែន។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូមានបុគ្គលិកជាង ១ពាន់នាក់នៅក្នុងប្រទេសរុស្ស៊ី ភាគច្រើននៅរោងចក្រសំបកកង់របស់ខ្លួននៅ Ulyanovsk និងការិយាល័យលក់នៅទីក្រុងម៉ូស្គូ។ ក្នុងនោះ Bridgestone…
តើអ្នកមានគោលដៅដំណើរទេសចរណ៍ ក្នុងអំឡុងពេលពេញមួយសប្តាហ៍នៃពិធីបុណ្យអុំទូកក្នុងខែ វិច្ឆិកា ឆ្នាំ២០២២នេះទេ? ប្រសិនបើអ្នកជា biker ដែលចូលចិត្តជិះម៉ូតូយូរជាមួយទិដ្ឋភាពធម្មជាតិតាមផ្លូវ ម៉ូតូ Royal Enfield គួរតែជាជម្រើសរបស់អ្នកសម្រាប់អ្នកស្រលាញ់ម៉ូតូធំ។ នៅក្នុងអត្ថបទខាងក្រោមនេះ អ្នកនឹងឃើញថាម៉ូតូ Royal Enfield ម៉ូឌែលនីមួយៗអាចនាំអ្នកទៅកាន់៤កន្លែងផ្សេងគ្នា! កាហ្វេ brown នៅក្នុងខេត្តព្រះសីហនុ ជាមួយនឹងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្មី…
[ទីផ្សារបរទេស] ប្រាក់ចំណូលរបស់ Volvo បានកើនឡើង ៣០% នៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលចំនួនលក់មានការថយចុះដោយសារបញ្ហាផ្គត់ផ្គង់ និងការបិទខ្ទប់នៅប្រទេសចិន។ ក្រុមហ៊ុនស៊ុយអែតនេះ លក់រថយន្តបានចំនួន ១៣៨ ០០០គ្រឿង គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ដែលថយចុះ ៨% ធៀបនឹងចំនួនលក់ ១៥០ ០០០គ្រឿង កាលពីត្រីមាសទីបី…
ក្រុមហ៊ុន Denso Corp ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់របស់ក្រុមហ៊ុន Toyota Motor Corp បានរាយការណ៍ពីការកើនឡើង ៧៦ភាគរយនៅក្នុងប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទីពីរកាលពីថ្ងៃសុក្រ។ ក្រុមហ៊ុនេះបានប្រកាសពីប្រាក់ចំណេញប្រតិបត្តិការចំនួន ៦២៦,៥ លានដុល្លារ សម្រាប់រយៈពេលបីខែដល់ចុងខែកញ្ញាធៀបនឹងប្រាក់ចំណេញជាមធ្យម ៨២៤លានដុល្លារ ដែលត្រូវបានប៉ាន់ប្រមាណដោយអ្នកវិភាគ ៨នាក់ នេះបើយោងតាមទិន្នន័យរបស់ Refinitiv ។ កាលពីមួយឆ្នាំមុន…
[ជប៉ុន] ក្រុមហ៊ុនតូយ៉ូតាបានប្រាប់អ្នកផ្គត់ផ្គង់មួយចំនួនរបស់ខ្លួនថា ខ្លួនបានទម្លាក់គោលដៅផលិតកម្មសកលរបស់ខ្លួនសម្រាប់ឆ្នាំនេះមកត្រឹម ៩,៥ លានគ្រឿង។ ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកតាមរយៈការលក់បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនមិនទំនងដើម្បីសម្រេចបាននូវកំណត់ត្រារបស់ខ្លួនក្នុងការផលិតរថយន្តចំនួន ៩,៥ លានគ្រឿងសម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ដោយសារកង្វះបន្ទះឈីប។ គោលដៅថ្មីនៃ ៩,៥លានគ្រឿងសកលនឹងនៅតែលើសពីលទ្ធផលឆ្នាំមុន ១០ភាគរយ។ មនុស្សម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា តួលេខនោះអាចត្រូវបានទម្លាក់បន្ថែមទៀត ដោយអាស្រ័យលើការផ្គត់ផ្គង់បន្ទះដែកអេឡិចត្រូម៉ាញ៉េតិច។ ក្រុមហ៊ុនតូយ៉ូតាបានទទួលនូវបន្ទះដែកអេឡិចត្រូម៉ាញ៉េតិចពីរោងចក្រផលិតដែកយក្សរបស់កូរ៉េខាងត្បូង POSCO Holdings…