កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ HONOR បានប្រកាសដាក់បង្ហាញចេញនូវទូរស័ព្ទដៃសេរ៊ីថ្មី HONOR X60 Series ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការក្នុងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញជាផ្លូវការនៅឡើយទេ។
សម្រាប់ទូរស័ព្ទដៃ X60 Pro ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់កោង ចំណែក HONOR X60 នឹងទទួលបានអេក្រង់ Flat-Screen និងទទួលបាន RAM 8GB+128GB, 8GB+256GB, 12GB + 256GB និង 12GB + 512GB ។ លើសពីនេះទៅទៀត HONOR X60 នឹងទទួលបានការគាំទ្រ 35W fast charging ខណៈ HONOR X60 Pro គាំទ្រ 66W fast charging ។
ក្នុងនោះ ទូរស័ព្ទដៃ HONOR X60 Pro នឹងទទួលបានជម្រើសពណ៌តួខ្លួនចំនួន៤ រួមមាន Basalt Gray, Sky Blue, Burning Orange និង Elegant Black ចំណែក HONOR X60 វិញ នឹងទទួលបានជម្រើសពណ៌តួខ្លួនចំនួន៣ រួមមាន Elegant Black, Sea Lake Green និង Moonlight White ។
សម្រាប់ផ្នែកកាមេរ៉ាទូរស័ព្ទដៃ HONOR X60 Pro ត្រូវបានរំពឹងថានឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 108MP បូករួមជាមួយនឹងកាមេរ៉ាខាងមុខចំនួន ២គ្រាប់ ខណៈ HONOR X60 នឹងកាមេរ៉ាខាងមុខចំនួនតែ ១គ្រាប់ ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា សម្រាប់ទិន្នន័យនៃការចេញលក់ម៉ូឌែលកំពូល HONOR X60 GT មិនទាន់មានការចុះបញ្ជីជាផ្លូវការណាមួយនៅឡើយទេ។ ប៉ុន្តែបើយោងតាម CMO របស់ក្រុមហ៊ុន HONOR លោក Jiang Hairong (Harrison) បានបញ្ជាក់ថា ទូរស័ព្ទដៃសេរ៊ីថ្មី HONOR X60 Series នឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនាក់ទំនងផ្កាយរណបជាលើកដំបូង៕