ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងសហការគ្នាជាមួយក្រុមហ៊ុន foodpanda ដើម្បីជំរុញកំណើននៃការអប់រំផ្នែកហិរញ្ញវត្ថុ និងឌីជីថលក្នុងចំណោមដៃគូដឹកជញ្ជូនអាហារ។ អនុស្សារណៈនៃការយោគយល់ (MoU) ដែលធ្វើឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ទ្រូម៉ាន់នីនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រវាងក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា និងក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារនិងរបស់ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗឈានមុខគេនៅកម្ពុជាផងដែរនោះ ត្រូវបានធ្វើឡើងដើម្បីជួយផ្តល់ជូនដៃគូដឹកជញ្ជូននូវការយល់ដឹងកាន់តែប្រសើរអំពីការប្រើប្រាស់ប្រតិបត្តិការអនឡាញ ដែលបច្ចុប្បន្នគឺជាវិធីទូទាត់ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ច។…
Browsing: ព័ត៌មានថ្មីៗ
Facebook បានប្រកាសពីប្រាក់ចំណេញរបស់ខ្លួន ដែលល្អជាងការរំពឹងទុក សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ ស្របពេលដែលវាបន្តប្រឈមមុខនឹងការចុះផ្សាយមិនល្អ ជុំវិញការលេចធ្លាយឯកសារផ្ទៃក្នុង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រោងកុននៅក្នុងទីក្រុងកម្សាន្ត Mumbai របស់ប្រទេសឥណ្ឌា បានបើកដំណើរការឡើងវិញ នៅថ្ងៃសុក្រ ទី ២២ ខែតុលា ឆ្នាំ២០២១ នេះ បន្ទាប់ពីបិទទ្វារអស់រយៈពេលជាង ១៨ ខែ ដោយសារជំងឺរាតត្បាតកូវីដ១៩។
មេដឹកនាំកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ ថា ប្រទេសនាំចេញប្រេងឆៅកំពូលអារ៉ាប៊ីសាអូឌីត នឹងមានបំណងសម្រេចបាននូវផែនការ “គ្មានការបំភាយកាបូន” នៅឆ្នាំ ២០៦០។
មនុស្សជាច្រើនមានចិត្តចង់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែមិនមែនគ្រប់គ្នាគួរតែបើករថយន្តអគ្គិសនី ដើម្បីជាមធ្យោបាយមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនោះទេ។
នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យបញ្ចប់បម្រាមគោចរនៅក្នុងខេត្តចំនួន ១៧ រួមទាំងទីក្រុងបាងកក ចាប់ពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ ដើម្បីគាំទ្រដល់ការបើកប្រទេសឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ នៅថ្ងៃទី ១ ខែវិច្ឆិកា។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines នឹងចាប់ផ្តើមបើកដំណើរការជើងហោះហើរឡើងវិញជាបណ្តើរៗ លើ ៤០ ផ្លូវ ឬស្ទើរតែទាំងអស់ក្នុងស្រុកទាំងមូលរបស់ខ្លួន នៅខែក្រោយ ដោយផ្តល់អាទិភាពដល់ទីក្រុងហាណូយ, ហូជីមិញ និង ដាណាង។
BYD បានបន្តធ្វើឱ្យយើងភ្ញាក់ផ្អើលជាមួយនឹងកំណត់ត្រានៃការលក់ប្រចាំខែថ្មី ខ្ពស់បំផុត សម្រាប់រថយន្តអគ្គិសនីប្រភេទសាកអាគុយ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា iPhone 13 mini ហាក់បីដូចជាម៉ូដែល ដែលមិនសូវចូលចិត្តបំផុតនៃត្រកូលស្មាតហ្វូនចុងក្រោយបង្អស់របស់ Apple ដែលមានត្រឹមតែ ៥ ភាគរយប៉ុណ្ណោះ នៃការបញ្ជាទិញសរុប នៅក្នុងប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន Verge បានរាយការណ៍នៅថ្ងៃអង្គារទី ១៩ ខែតុលានេះថា ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook កំពុងមានគម្រោងផ្លាស់ប្តូរឈ្មោះរបស់ខ្លួនថ្មី នៅសប្តាហ៍ក្រោយ។