iPhone 16 ទាំងបួនម៉ូឌែល នឹងបំពាក់បន្ទះឈីបម៉ាក A18 និង A18 Pro ដែលជាឈីបថ្មីទាំងស្រុង។ នេះបើយោងតាម លោក Jeff Pu ជាអ្នកវិភាគដែលគ្របដណ្តប់ក្រុមហ៊ុននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple។
គួរបញ្ជាក់ថា កន្លងមកម៉ូឌែលធម្មតា iPhone 14/14 Plus និង iPhone 15/Plus តែប្រើបន្ទះឈីបចាស់ពីម៉ូឌែល Pro ឆ្នាំមុន។ ដូចជា iPhone 14/14 Plus ប្រើបន្ទះឈីប A15 Bionic ដែលជាឈីបចាស់លើ iPhone 13 Pro។ រីឯ iPhone 15/Plus គឺប្រើបន្ទះឈីបចាស់ A16 Bionic ដែលជាឈីបចាស់លើ iPhone 14 Pro។
របាយការណ៍បន្ទះឈីបបានមកពីប្រភព លោក Jeff Pu៖
– iPhone 16: A18 chip (N3E)
– iPhone 16 Plus: A18 chip (N3E)
– iPhone 16 Pro: A18 Pro chip (N3E)
– iPhone 16 Pro Max: A18 Pro chip (N3E)
គួរបញ្ជាក់ថា អក្សរកាត់ N3E ដែលមានចុងកន្ទុយនេះ សំដៅលើ ខ្នាតឈីប 3nm ជាជំនាន់ទីពីររបស់ ក្រុមហ៊ុនផលិតឈីប TSMC ត្បិតវាមានតម្លៃទាបជាង និងបានបង្កើនទិន្នផលជា បើធៀបនឹងដំណើរការ ឈីបខ្នាត 3nm ជំនាន់ទី 1 របស់ TSMC គឺ N3B ដែលជាឈីប A17 Pro បានបំពាក់លើ iPhone 15 Pro៕