Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Mazda2 Hybrid ស៊េរីឆ្នាំ២០២៤ ជិះ១០០គ.ម ស៊ីប្រេងមិនដល់ ៤លីត្រ
    យានយន្ត

    Mazda2 Hybrid ស៊េរីឆ្នាំ២០២៤ ជិះ១០០គ.ម ស៊ីប្រេងមិនដល់ ៤លីត្រ

    September 29, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បានបង្ហាញចេញនូវរថយន្ត Mazda2 Hybrid ស៊េរីឆ្នាំ២០២៤ នៅទីផ្សារអឺរ៉ុប ដែលមានការផ្លាស់ប្ដូររូបរាង ជាមួយនឹងការបន្ថែមពណ៌ថ្មីឈ្មោះថា Glass Blue។

    ពាណិជ្ជកម្ម

    រថយន្តស៊េរីថ្មីនេះ ទទួលបានកាងក្រោមឌីហ្សាញថ្មី ជាមួយផ្ទាំងប៉ាណាមុខថ្មី ដែលបញ្ជាក់អំពីអត្តសញ្ញាណរបស់ Mazda។ ការឌីហ្សាញថ្មីនេះក៏មាននៅផ្នែកខាងក្រោយផងដែរ ដែលមើលទៅប្រៀបដូចជារថយន្តស្ព័រ។

    Mazda2 Hybrid ស៊េរីឆ្នាំ២០២៤ មានប្រើប្រាស់នូវបច្ចេកវិទ្យា Hybrid វៃឆ្លាតរបស់ Mazda ដែលអាចឆ្លាស់ប្រើម៉ូទ័រអគ្គិសនី និងម៉ាស៊ីនសាំង ឬប្រើវាទាំងពីរផ្គួបផ្សំគ្នាតែម្ដង។ ម៉ាស៊ីនសាំងមានចំណុះ ១,៥លីត្រ ៣ស៊ីឡាំង ផលិតកម្លាំងបាន ៩១សេះ ហើយបើដំណើរការជាមួយម៉ូទ័រអគ្គិសនី វាអាចផលិតកម្លាំងបាន ១១៤សេះ។

    ដោយឡែក ទាក់ទងនឹងកម្រិតស៊ីប្រេងវិញ រថយន្ត Mazda2 Hybrid ថ្មីនេះ ស៊ីប្រេងតែ ៣,៨លីត្រ ប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គ.ម ហើយកម្រិតស៊ីប្រេងនេះអាចខុសគ្នាតាមទំហំកង់រថយន្ត និង Option នីមួយៗ។

    Mazda2 Hybrid ជារថយន្តសំខាន់មួយរបស់ Mazda ក្នុងនាមជារថយន្ត B-segment ហើយវាគឺផ្នែកមួយនៃត្រកូលរថយន្តលំដាប់សកលរបស់ Mazda រួមបញ្ចូលទាំង Mazda3, CX-30 និង CX-5 ផងដែរ៕

    ប្រភព ៖ Motor1

    Share. Facebook Telegram WhatsApp
    Previous Articleរបៀបទិញ iCloud ដាក់លើ iPhone និង​ iPad ត្បិតថាចាយលុយតែស្រួលដល់អ្នកប្រើប្រាស់
    Next Article មិនដើរផ្លូវចាស់ iPhone 16 ទាំង៤ នឹងប្រើបន្ទះឈីបថ្មីទាំងអស់ A18 និង A18 Pro

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.