Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»របៀបទិញ iCloud ដាក់លើ iPhone និង​ iPad ត្បិតថាចាយលុយតែស្រួលដល់អ្នកប្រើប្រាស់
    បច្ចេកវិទ្យា

    របៀបទិញ iCloud ដាក់លើ iPhone និង​ iPad ត្បិតថាចាយលុយតែស្រួលដល់អ្នកប្រើប្រាស់

    September 29, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    iCloud ជាផលិតផលរបស់ Apple ដែលជាសេវាកម្មផ្ទុករាល់ឯកសារនានា មិនថារូបថត វីដេអូ បញ្ជីលេខទូរសព្ទ និងរាល់ឯកសារ ក៏ដូចជាទិន្នន័យដទៃទៀត។ ហេតុអ្វីចាំបាច់គួរទិញសេវាកម្ម iCloud? មូលហេតុព្រោះ សេវាកម្មវិធីផ្ដល់ឱ្យឥតគិតថ្លៃ តែ 5GB ប៉ុណ្ណោះ។

    ដូចនេះ បើអ្នកសម្បូរឯកសារច្រើន មិនសូវមានពេល Backup ទៅកាន់កុំព្យូទ័រ ឬកូពីឯកសារទៅទុកកន្លែងផ្សេង អ្នកអាចចំណាយលុយបន្ដិចបន្ដួច ឱ្យ iCloud ធ្វើរាល់កិច្ចការជំនួសបាន ដោយតម្លៃចាប់ពី ០,៩៩ដុល្លារ សម្រាប់ទំហំផ្ទុកក្លោត 50GB។

    ពាណិជ្ជកម្ម

    របៀបទិញ កញ្ចប់សេវាកម្ម iCloud៖

    – ចូលទៅកាន់កម្មវិធី Settings > Apple ID (ជារូបគណនីនៅខាងលើគេបង្អស់)

    – ជ្រើសយក iCloud > Manage Storage > Change Storage Plan

    – ត្រង់នេះអ្នកអាចរើសទំហំផ្ទុក iCloud ទៅតាមតម្រូវការ ដោយតម្លៃក្នុង១ខែចាប់ពី ១ដុល្លារ ដល់ ៩,៩៩ដុល្លារ ទទួលបានទំហំផ្ទុកពី 50GB ទៅ 2TB

    – បន្ទាប់មកចុច Buy និងធ្វើតាមការណែនាំជាការស្រេច

    គួរបញ្ជាក់ផងដែរថា ដើម្បីទិញសេវាកម្មនេះបាន អ្នកចាំបាច់បំពេញព័ត៌មានទៅកាន់ Payment & Shipping សម្រាប់ទូទាត់លុយ ដោយតម្រូវឱ្យមានកាតអេឡិចត្រូនិច (Visa/Master Card)៕

    icloud
    Share. Facebook Telegram WhatsApp
    Previous ArticleBYD កាន់តែខ្លាំង! ហក់ឡើងលេខ ៤ ជាម៉ាកលក់ដាច់ច្រើនជាងគេក្នុងលោក
    Next Article Mazda2 Hybrid ស៊េរីឆ្នាំ២០២៤ ជិះ១០០គ.ម ស៊ីប្រេងមិនដល់ ៤លីត្រ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.