[បរទេស] កាលពីថ្ងៃចន្ទ ក្រុមហ៊ុន Nvidia Corp បានព្រមានថាប្រាក់ចំណូលនៅត្រីមាសទីពីររបស់ខ្លួននឹងធ្លាក់ចុះ ១៩ ភាគរយធៀបនឹងត្រីមាសមុន ដោយសារភាពថយចុះនៅក្នុងអាជីវកម្មហ្គេមរបស់ខ្លួន ដែលធ្វើឲ្យភាគហ៊ុនធ្លាក់ចុះប្រហែល ៨ ភាគរយ។ ក្រុមហ៊ុនបានរាយការណ៍ពីលទ្ធផលបឋមសម្រាប់ត្រីមាសទី២ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីប Intel Corp, Qualcomm និង Sony Group…
Browsing: ព័ត៌មានថ្មីៗ
ក្រុមហ៊ុន Toyota បានប្រកាសនៅថ្ងៃនេះប្រាក់ចំណេញរបស់ខ្លួនបានថយចុះ ៤២% នៅក្នុងត្រីមាសដំបូងនៃវដ្ដអាជីវកម្មរបស់ខ្លួនដែលបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ដែលលទ្ធផលនេះបានធ្វើឲ្យអ្នកវិភាគភ្ញាក់ផ្អើលជាខ្លាំង និងបានធ្វើឲ្យតម្លៃហ៊ុនរបស់ Toyota ថយចុះផងដែរ។ ក្នុងរយៈពេលបីខែ Toyota អាចស្វែងរកប្រាក់ចំណេញបានត្រឹមប្រមាណ ៤,៣៥ពាន់លានដុល្លារ ធៀបនឹងប្រាក់ចំណេញប្រមាណ ៧,៥ពាន់លានដុល្លារ ដែលរកបានក្នុងពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ អ្នកវិភាគបានរំពឹងពីការធ្លាក់ចុះនៃប្រាក់ចំណេញនេះ ប៉ុន្តែរំពឹងថាធ្លាក់ចុះ ១៥%…
យោងតាមការរាយការណ៍របស់ Bloomberg បានបង្ហាញថា យោងទៅតាមការស្ទង់មតិចុងក្រោយបង្អស់របស់ MLIV Pulse វិនិយោគិនបានព្យាករណ៍ថាមហាសេដ្ឋី Elon Musk នឹងលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla បន្ថែមទៀតនៅចុងឆ្នាំ២០២២។ ជាពិសេសប្រហែល ៧៥% នៃអ្នកឆ្លើយតបនៃការស្ទង់មតិនេះ មាន ១ ៥៦២នាក់ បាននិយាយថា Musk…
[ទីផ្សារបរទេស] ក្រុមហ៊ុន Stellantis កំពុងតែរកចម្រើនឆ្ពោះទៅមុខខ្លាំងជាមួយការលក់រថយន្តអគ្គិសនី ដោយក្រុមហ៊ុននេះបានផ្ដួល Tesla នៅក្នុងឆមាសទីមួយ សម្រាប់ការលក់ក្នុងទីផ្សារអឺរ៉ុប ហើយថែមទាំងតាមពីក្រោយក្រុមហ៊ុន Volkswagen Group យ៉ាងប្រកិតទៀតផង។ ក្រុមហ៊ុនដែលកើតចេញពីការរួមបញ្ចូលគ្នារវាង PSA Group និង Fiat Chrysler Automobiles នេះ អាចលក់រថយន្តអគ្គិសនីសុទ្ធបានសរុប…
ក្រុមហ៊ុន Oracle Corp បានចាប់ផ្តើមបញ្ឈប់បុគ្គលិកនៅសហរដ្ឋអាមេរិក នេះបើយោងតាមការលើកឡើងពីបុគ្គលម្នាក់ដែលដឹងផ្ទាល់អំពីបញ្ហានេះ។ ការចេញផ្សាយនៅក្នុងខែកក្កដាបានរាយការណ៍ថា Oracle កំពុងពិចារណាកាត់បន្ថយការងាររាប់ពាន់នាក់នៅ ទូទាំងពិភពលោក បន្ទាប់ពីកំណត់គោលដៅកាត់បន្ថយការចំណាយរហូតដល់ ១ពាន់លានដុល្លារ។ ក្រុមហ៊ុនមានបុគ្គលិកពេញម៉ោងប្រហែល ១៤៣ ០០០នាក់គិតត្រឹមថ្ងៃទី ៣១ ខែឧសភា នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់ក្រុមហ៊ុន។ យោងតាមរបាយការណ៍កាលពីថ្ងៃច័ន្ទបាននិយាយថា ក្រុមហ៊ុនមិនបាននិយាយអំពីចំនួនបុគ្គលិកដែលរងផលប៉ះពាល់នោះទេ ប៉ុន្តែការបញ្ឈប់បុគ្គលិកនៅ…
[Meta] Meta ក្រុមហ៊ុនមេរបស់ Facebook នៅថ្ងៃទី ២៧ ខែកក្កដា បានប្រកាសអំពីរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទីពីររបស់ខ្លួន។ ដោយប្រាក់ចំណូលរបស់ខ្លួនទទួលបានសរុប ២៨,៨ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយនេះជាលើកទីមួយហើយដែលវាបានកើតឡើងចាប់តាំងពីការប្រកាស IPO របស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១២។ ចំណែកប្រាក់ចំណេញសុទ្ធរបស់ Meta…
សិង្ហបុរី៖ តម្លៃប្រេងបានធ្លាក់ចុះនៅព្រឹកថ្ងៃច័ន្ទ ខណៈពេលដែលអ្នកវិនិយោគបានត្រៀមខ្លួនសម្រាប់កិច្ចប្រជុំនៅសប្តាហ៍នេះជាមួយមន្ត្រីមកពីអង្គការ OPEC+ និងអ្នកផលិតកំពូលផ្សេងទៀតស្តីពីការកែតម្រូវការផ្គត់ផ្គង់។ តម្លៃប្រេងឆៅនាពេលអនាគតរបស់ Brent បានធ្លាក់ចុះ ៦៣ សេន ឬ ០,៦ ភាគរយ មកត្រឹម ១០៣,៣៤ ដុល្លារក្នុងមួយបារ៉ែលត្រឹម។ ហើយប្រេងឆៅរបស់អាមេរិក West Texas Intermediate…
ក្រុមហ៊ុន Denso Corp របស់ប្រទេសជប៉ុន ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុន Toyota Motor Corp បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រាក់ចំណេញនៅត្រីមាសទី១ បានធ្លាក់ចុះ ៤១ ភាគរយ ដែលខុសពីការរំពឹងទុករបស់ទីផ្សារ ដោយសារក្រុមហ៊ុនផលិតរថយន្តកាត់បន្ថយការផលិត ហើយទំនិញ និងថ្លៃដឹកជញ្ជូនខ្ពស់។ យោងតាមទិន្នន័យរបស់ Refinitiv បង្ហាញថាប្រាក់ចំណូលរបស់…
ការសម្រេចចិត្តរបស់ Volkswagen Group ក្នុងការដកតំណែងលោក Herbert Diess ពីតំណែងប្រធាននៃក្រុមប្រឹក្សាភិបាលកាលពីសប្ដាហ៍មុន បានបង្កជាភាពភ្ញាក់ផ្អើលមួយ ប៉ុន្តែធាតុពិតលោកត្រូវបានដកទំនួលខុសត្រូវលើមុខតំណែងតាំងពីខែធ្នូ ឆ្នាំ២០២១។ លោក Herbert Diess បានគ្រប់គ្រងអាជីវកម្មផ្នែក Software របស់ Volkswagen Group ដែលមានឈ្មោះថា CARIAD…
ប្រាក់ចំណូលរបស់ក្រុមហ៊ុន General Motors បានធ្លាក់ចុះ ៤០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលភាគច្រើនដោយសារតែការលំបាកជាបន្តបន្ទាប់ដែលបង្កឡើងដោយកង្វះមីក្រូឈីប។ លទ្ធផលហិរញ្ញវត្ថុដែលចេញផ្សាយដោយក្រុមហ៊ុនផលិតរថយន្តបង្ហាញថា ប្រាក់ចំណូលសុទ្ធនៅត្រីមាសទីពីរបានធ្លាក់ចុះដល់ ១,៧ ពាន់លានដុល្លារ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងដល់ ៣៥,៨ ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូល មុនពេលគិតការប្រាក់ និងពន្ធបានធ្លាក់ចុះ ៤៣ ភាគរយមកនៅត្រឹម ២,៣…