កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Vivo បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវទូរស័ព្ទដៃ Vivo T3 Pro ក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃលក់ចាប់ពី ២៩៩ ដុល្លារ។
ទូរស័ព្ទដៃ Vivo T3 Pro ទទួលបានអេក្រង់ AMOLED កោង 120Hz ទំហំ ៦,៧៧ អ៊ីញ មានកម្រិតពន្លឺ 4500 nits និងកម្រិតបង្ហាញ 2392 x 1080 pixels ។ Vivo T3 Pro ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 7 Gen 3 ជាមួយ Adreno 720 GPU និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ FunTouch OS 14 និងទទួលបាន RAM 8GB និងអង្គផ្ទុក 128GB និង 256GB ។
សម្រាប់កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទដៃ Vivo T3 Pro មានទំហំ 50MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន Ultra-Wide ទំហំ 8MP ខណៈដែលកាមេរ៉ាមុខមានទំហំ 16MP ។ សម្រាប់ផ្នែកថាមពលវិញ វាទទួលបានថាមពលថ្ម 5,500mAh គាំទ្រការសាកល្បឿនលឿន 80W ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ មានបំពាក់ជាមួយអាវការពារធូលី និងទឹក IP64 មុខងារស្កេនស្នាមម្រាមដៃលើអេក្រង់ ប្រើប្រាស់សុីមបានចំនួន២ គាំទ្រ 5G, 4G LTE, Wi-Fi 6, Bluetooth 5.4 និង GPS ។
ចំពោះការរចនារបស់ទូរស័ព្ទដៃ Vivo T3 Pro មានសភាពស្តើងដែលមានកម្រាស់ត្រឹមតែ ៧,៥ ម.ម និងមានទម្ងន់ ១៨៥ ក្រាម រួមជាមួយការទទួលបាននូវជម្រើសពណ៌ចំនួន២ រួមមាន ពណ៌ទឹកក្រូច និងពណ៌បៃតង ដែលរចនាជាមួយស្បែក។