កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ TECNO បានធ្វើការប្រកាសដាក់បង្ហាញចេញនូវគំរូទូរស័ព្ទដៃ TECNO Phantom Ultimate 2 សេរ៊ីថ្មីរបស់ខ្លួនដែលជាស្មាតហ្វូនអាចបត់បានបីតង់ដំបូងគេ។
ស្មាតហ្វូន TECNO Phantom Ultimate 2 tri-fold របស់ក្រុមហ៊ុន TECNO មានអេក្រង់ OLED ទំហំ ៦,៧៨ អ៊ីញ ដែលអាចពង្រីកបានទំហំ ១០ អ៊ីញ ជាមួយនឹងកម្រិតបង្ហាញ 3K ។ សម្រាប់ការរចនារបស់ Phantom Ultimate 2 គឺមានទម្រង់ស្ដើងជាមួយនឹងកម្រាស់ ១១ ម.ម នៅពេលបត់ចូលគ្នា។ លើសពីនេះទៅទៀត ក្រុមហ៊ុន TECNO បានអះអាងថា ខ្លួននឹងប្រើប្រាស់ស៊ុមថ្មដែលស្តើងជាងគេបំផុតដែលមានកម្រាស់ត្រឹមតែ ០,២៥ ម.ម ប៉ុណ្ណោះដែលផលិតឡើងពី Titan Advanced Fiber។
សម្រាប់ស្មាតហ្វូននេះ នឹងប្រើប្រាស់ការរចនាថ្មី ដែលអាចបត់បានជាង ៣០ មុឺនដង ជាមួយនឹងកម្លាំង 2100MPa ហើយមានស្នាមផ្នត់តិចតួចបំផុត។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថាស្មាតហ្វូននេះនឹងបំពាក់កាមេរ៉ាចំនួន៣គ្រាប់ដែលមានគោលមានទំហំ 50MP ហើយរំពឹងថានឹងបង្ហាញខ្លួនជាផ្លូការនៅដើមឆ្នាំក្រោយ៕