Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Hyundai Santa Fe ស៊េរីឆ្នាំ២០២៥ អាប់ឌែតថ្មីទទួលបាន Option ទំនើបជាងមុន ឯតម្លៃខ្ទង់ ៣មុឺនដុល្លារនៅក្នុងស្រុក
    ព័ត៌មានថ្មីៗ

    Hyundai Santa Fe ស៊េរីឆ្នាំ២០២៥ អាប់ឌែតថ្មីទទួលបាន Option ទំនើបជាងមុន ឯតម្លៃខ្ទង់ ៣មុឺនដុល្លារនៅក្នុងស្រុក

    August 28, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Hyundai Santa Fe ស៊េរីឆ្នាំ២០២៥ អាប់ឌែតថ្មី ជំនាន់ទី៥ ជាមួយតម្លៃលក់ចាប់ពី ២៦ ០០០ដុល្លារ ដល់ ៣៣ ៥០០ដុល្លារ នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង។

    ពាណិជ្ជកម្ម

    សម្រាប់រថយន្តនេះ មានប្រវែងតួខ្លូនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨១៥ ម.ម មានការរចនានៅផ្នែកខាងក្រៅបែបប្រអប់ជ្រុង បានប្រើប្រាស់ចង្កៀង​មុខ-ក្រោយ​រាង​អក្សរ H និងថាសកង់ស្ព័រទំហំ ២០អ៊ីញ រួមជាមួយដំបូល Panoramic Sunroof។

    ទាក់ទងនឹងផ្នែកម៉ាសុីន Hyundai Santa Fe ស៊េរីឆ្នាំ២០២៥ អាប់ឌែតថ្មី ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid  ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៦លីត្រ ជំនួយដោយ Turbocharged ទំហំ​ ៤សុីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបាន ២២៦ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រព័ន្ធបើកបរប៉ុង១ 2WD និងមានកម្រិតសុីប្រេង ១លីត្រ ក្នុងចម្ងាយ ១៤,៤គីឡូម៉ែត្រ(ទីក្រុង)។

    ចំពោះនៅផ្នែកខាងក្នុងវិញ Hyundai Santa Fe ស៊េរីឆ្នាំ២០២៥ អាប់ឌែតថ្មី មានទំហំធំទូលាយជាងរថយន្តជំនាន់មុននឹងត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ អេក្រង់ Head-Up Display កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ចំនុច និងបំពាក់ជាមួយមុខងារ ADAS ថ្មីដូចជា Front Collision Prevention Assistance, Highway Driving Assist 2, Rear Collision Prevention Assistance, Navigation-Based Smart Cruise Control, Surround View Monitor, Rear Side Monitor & Side Parking Distance Warning និង Remote Smart Parking Assistance៕

    ប្រភពៈ Thekoreacarblog

    Hyundai Hyundai Santa Fe
    Share. Facebook Telegram WhatsApp
    Previous Articleមកស្គាល់អនាគតអគារខ្ពស់បំផុតក្នុងពិភពលោកលំដាប់ទី២ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧
    Next Article Vivo ចេញទូរស័ព្ទដៃថ្មី បំពាក់ឈីបកម្រិតខ្ពស់របស់ Qualcomm ឯតម្លៃខ្ទង់ ៣០០ដុល្លារ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.