Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ស្ងាត់ៗ! មេធំរបស់ Mahindra គ្រោងចាយលុយ ១ពាន់លានដុល្លារជាង បង្កើតឡានអគ្គិសនីថ្មីដេញជើងក្រុមហ៊ុន Tata
    ព័ត៌មានថ្មីៗ

    ស្ងាត់ៗ! មេធំរបស់ Mahindra គ្រោងចាយលុយ ១ពាន់លានដុល្លារជាង បង្កើតឡានអគ្គិសនីថ្មីដេញជើងក្រុមហ៊ុន Tata

    August 29, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mahindra & Mahindra Ltd របស់ប្រទេសឥណ្ឌា បានប្រកាសថា ខ្លួនគ្រោងនឹងវិនិយោគប្រាក់ប្រមាណ ១,៤ពាន់លានដុល្លារក្នុងអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួនដែលគ្រោងនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ នេះបើយោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mahindra & Mahindra លោក Anish Shah ។

    ពាណិជ្ជកម្ម

    ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Tata Motors ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនីរបស់ឥណ្ឌាស្ទើរតែទាំងស្រុង។

    លើសពីនេះទៅទៀតការវិនិយោគរបស់ Mahindra គឺដើម្បីពង្រីកខ្សែសង្វាក់ផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួន នៅពេលដែលតម្រូវការរថយន្តអគ្គិសនីមានការកើនឡើង ហើយក្រុមហ៊ុននេះទៀតសោកក៏គ្រោងនឹងដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនជាច្រើនម៉ូឌែលនៅក្នុងពេលឆាប់ៗនេះផងដែរ។

    ចំពោះការវិនិយោគទឹកប្រាក់ចំនួន ១,៤ពាន់លានដុល្លារនេះ នឹងមិនត្រូវបានប្រើត្រឹមតែដើម្បីអភិវឌ្ឍយានជំនិះថ្មីប៉ុណ្ណោះនោះទេ វាថែមទាំងសម្រាប់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជារោងចក្រផលិតអាគុយ និងស្ថានីយ៍សាកថ្ម ជាដើមដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី EV ដែលកំពុងរីកចម្រើននៅក្នុងប្រទេសឥណ្ឌាផងដែរ៕

    ប្រភពៈ Nikkei Asia

    Mahindra & Mahindra Ltd
    Share. Facebook Telegram WhatsApp
    Previous ArticleVivo ចេញទូរស័ព្ទដៃថ្មី បំពាក់ថ្ម 6500mAh អាចលេងហ្គេមបានរហូតដល់ ១២ម៉ោង
    Next Article រោងចក្រដំឡើងរថយន្ត Ford ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ​កម្រិត ​ISO 9001:2015​ និង ISO 14001:2015 ដំបូងគេបង្អស់នៅប្រទេសកម្ពុជា! August 29, 2024

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.