កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Vivo បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃ Vivo Y300 Pro 5G ក្នុងទីផ្សារប្រទេសចិន ដែលជាទូរស័ព្ទដៃដំបូងគេដែលបំពាក់នូវថាមពលថ្មធំជាងគេក្នុងប្រវត្តិសាស្ត្រ និងអេក្រង់ខ្នាតតូចដំបូងបង្អស់របស់ក្រុមហ៊ុនផ្ទាល់។
ទូរស័ព្ទដៃ Vivo Y300 Pro ទទួលបានអេក្រង់កោងទំហំ ៦,៧៧ អ៊ីញ មានកម្រិតពន្លឺ 5000 nits ដំណើរការដោយបន្ទះឈីប Snapdragon 6 Gen 1 SoC និងទទួលបាន RAM 12GB ចេញពីប្រអប់។ លើសពីនេះទៅទៀត អេក្រង់របស់ទូរស័ព្ទដៃ Vivo Y300 Pro មានភ្ជាប់មកជាមួយមុខងារការពារភ្នែកផងដែរ ដោយទទួលបានវិញ្ញាបនប័ត្រការពារភ្នែកពី SGS ។
សម្រាប់កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទដៃ Vivo Y300 Pro មានទំហំ 50MP ខណៈដែលកាមេរ៉ាមុខមានទំហំ 32MP អាចថតបាន ៣៦០ដឺក្រេ។ ចំណែកផ្នែកថាមពលវិញ វាទទួលបានថាមពលថ្ម 6500mAh គាំទ្រការសាកល្បឿនលឿន 80W អាចលេងហ្គេមបានរហូតដល់ ១២ ម៉ោង នៅពេលសាកថ្មពេញម្តង។
ចំពោះការរចនារបស់ទូរស័ព្ទដៃ Vivo T3 Pro មានសភាពស្តើងដែលមានកម្រាស់ត្រឹមតែ ៧,៦៩ ម.ម ប៉ុណ្ណោះ និងទទួលបាននូវជម្រើសពណ៌ចំនួន៤ រួមមានពណ៌ Titanium ពណ៌មាស ពណ៌ស និងពណ៌ខ្មៅ៕