Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Toyota ចេញឡានថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ
    ព័ត៌មានថ្មីៗ

    Toyota ចេញឡានថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ

    August 30, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត All-new Toyota Camry ជំនាន់ទី៩ ស៊េរីឆ្នាំ២០២៤ ជម្រើសម៉ាសុីនកូនកាត់ Hybrid ជាមួយតម្លៃលក់ចាប់ពី ១៨ ៩០០ ដុល្លារ។

    ពាណិជ្ជកម្ម

    រថយន្តនេះ ដំណើរដោយកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសុាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបាន ២៣១ សេះ ភ្ជាប់ដោយប្រអប់លេខ E-CVT ប្រភេទបើកបរប៉ុង ១ FWD និងមានកម្រិតសុីប្រេង ៥,១លីត្រ/១០០គីឡូម៉ែត្រ។

    សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពស្ព័រខ្លាំងបំពាក់ជាមួយប៉ាណា និងចង្កៀងមុខ LED អូសកាត់ពីម្ខាងទៅម្ខាងដ៏ស្លីម និងចង្កៀងក្រោយរាងអក្សរ C ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨អ៊ីញ និងដៃទ្វារប្រភេទ Flush-door ជាដើម។

    ចំពោះផ្នែកខាងក្នុងវិញ ទទួលបានការរចនាថ្មី រួមជាមួយគ្រឿងបរិក្ខាស្តង់ដារមួយចំនួនរួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ អេក្រងលើកញ្ជក់ទំហំ ១០ អ៊ីញ ដំបូលកញ្ជក់ panoramic sunroof ប្រព័ន្ធសម្លេង JBL ចំនួន ៩ចំនុច ម៉ាស៊ីនត្រជាក់ ៣ចំនុច ហើយកៅអីខាងមុខអាចបត់បែនបាន ៨ចំនុច រួមជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ដូចជា blind spot ហ្វ្រាំងអូតូ ប្រព័ន្ធរក្សាគន្លង និងមុខងារផ្សេងៗទៀត។

    គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Camry​ HEV ស៊េរី​ឆ្នាំ២០២៤ នេះ ផលិតឡើងសម្រាប់ដាក់លក់តែក្នុងទីផ្សារ​អាស៊ាន​ប៉ុណ្ណោះ៕

    ប្រភពៈ Autobuzz.my

    Toyota Toyota Camry HEV
    Share. Facebook Telegram WhatsApp
    Previous Articleរថយន្តអគ្គិសនី AION ត្រូវបានជ្រើសរើសយកទៅទទួលតារាអន្តរជាតិល្បីៗ រួមទាំងព្រះនាងនរោត្តមជេនណា ដើម្បីចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២
    Next Article ស្ងាត់ៗ! Oppo ដាក់បង្ហាញចេញគំរូទូរស័ព្ទដៃបត់អេក្រង់បីតង់របស់ខ្លួន

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.