Browsing: ព័ត៌មានថ្មីៗ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិត Amazon នឹងបញ្ឈប់ការទទួលយកកាតឥណទាន Visa (credit card) ដែលចេញនៅចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី ១៩ ខែមករា នេះតទៅ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរថៃ Thai Airways International (THAI) ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៥១,១ ពាន់លានបាត ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១។

ការលក់រថយន្តនៅក្នុងប្រទេសវៀតណាម បានឈានដល់ ២៩ ៧៩៧ គ្រឿងកាលពីខែមុន ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីខែមេសា ដែលបង្ហាញពីការងើបឡើងវិញនៃតម្រូវការ បន្ទាប់ពីគម្លាតសង្គមដ៏យូរ។

ក្រុមហ៊ុន Thai Oil Plc (TOP) ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសថៃ ជឿជាក់ថា តម្រូវការក្នុងស្រុកសម្រាប់ឥន្ធនៈបានចាប់ផ្តើមត្រឡប់ទៅកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ១៩ វិញហើយ លើកលែងតែឥន្ធនៈយន្តហោះ ដែលគេរំពឹងថានឹងត្រលប់មកធម្មតាវិញ នៅចុងឆ្នាំក្រោយ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រកាសថា ខ្លួននឹងវិនិយោគលុយចំនួន ១ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង ៧៤០លានដុល្លារអាមេរិក នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ក្រុមហ៊ុនប្រេងឥន្ធនៈ Royal Dutch Shell បានប្រកាសពីផែនការផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួន ទៅកាន់ចក្រភពអង់គ្លេស ដែលជាផ្នែកនៃសំណើដើម្បីសម្រួលដល់រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន។

ការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យរបស់ប្រទេសចិន បានធ្វើឱ្យទិន្នន័យផ្លូវការបានយ៉ាងច្បាស់កាន់តែស៊ីជម្រៅ ដោយតម្លៃផ្ទះថ្មីបានធ្លាក់ចុះយ៉ាងខ្លាំងពីមួយខែទៅមួយខែ ចាប់តាំងពីឆ្នាំ ២០១៥ មក។

ជាក្រុមហ៊ុនដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន foodpanda មិនត្រឹមតែពង្រីកសេវាកម្មស្ទើរគ្រប់ទឹសទីនោះទេ ថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលនិងលើកស្ទួយជីវភាពដល់ដៃគូររាប់ពាន់នាក់របស់ខ្លួនឲ្យកាន់តែប្រសើរផងដែរ។ ជាក់ស្តែងកាលពីថ្ងៃសុក្រ កន្លងមកនេះក្រុមហ៊ុន foodpanda បានចាប់ដៃសហការដោយចុះអនុស្សារណៈ​នៃការ​យោគយល់​ (MoU) ជាមួយក្រុមហ៊ុន Oyika ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអេឡិចត្រូនិកធំមួយនៅកម្ពុជា ដែលធ្វើឡើង​នៅ​ការិយាល័យ​កណ្តាល​របស់ក្រុមហ៊ុន foodpanda ដោយមានកាចូលរួមពីតំណាងនៃក្រុមហ៊ុនទាំងពីព្រមទាំងតំណាងដៃគូដឹកជញ្ជូនរបស់ foodpanda ផងដែរ។ …

ក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតលើលោក Airbus បានទទួលការបញ្ជាទិញយន្តហោះដំបូង បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ ចំនួន ២៥៥គ្រឿង ពីក្រុមហ៊ុនភាគហ៊ុនឯកជននៅសហរដ្ឋអាមេរិច Indigo Partners។ ក្រុមហ៊ុន Indigo Partners ត្រូវបានបង្កើត និងគ្រប់គ្រងដោយវិនិយោគិនលោក Bill Franke ដែលមានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុនយន្តហោះនេះ ដោយក្រុមហ៊ុន Frontier នៅសហរដ្ឋអាមេរិច,…

យោងតាមការរាយការណ៍ពី The Wall Street Journal នៅថ្ងៃអាទិត្យនេះ បានបង្ហាញថាសណ្ឋាគារដែលជាក្រុមហ៊ុនរបស់គ្រួសារអតីតប្រធានធិបតីសហរដ្ឋអេមេរិចលោក Donald Trump បានឈានដល់កិច្ចព្រមព្រៀងលក់សិទ្ធជួលនៃសណ្ឋាគារ Trump International Hotel ក្នុងតម្លៃ ៣៧៥លានដុល្លារ។ បន្ថែមពីនេះ សណ្ឋាគាដែលស្ថិតនៅក្នុងទីក្រុង Washington, D.C., ដែលក្រុមហ៊ុនលោក​…