Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»iOS 16.6.1 មិនមែនចេះចេញនោះទេ គឺដើម្បីទប់ស្កាត់មេរោគចារកម្ម Pegasus spyware
    បច្ចេកវិទ្យា

    iOS 16.6.1 មិនមែនចេះចេញនោះទេ គឺដើម្បីទប់ស្កាត់មេរោគចារកម្ម Pegasus spyware

    September 11, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Apple ទើបបញ្ចេញកំណែអាប់ឌែត​ iOS 16.6.1 ដើម្បីរាំងខ្ទប់មេរោគចារកម្ម Pegasus spyware ដែលត្រូវបានរាយការណ៍ដោយ មន្ទីរស្រាវជ្រាវ The Citizen Lab។

    មន្ទីរស្រាវជ្រាវនេះបានរកឃើញថា Pegasus spyware មានលទ្ធភាព ដំណើរការកូដតាមអំពើចិត្ត និងឈានដល់ការគ្រប់គ្រងឧបករណ៍អ្នកប្រើ ឬហៅថា “Blastpass” ដោយអ្នកប្រើមិនចាំបាច់មានសកម្មភាពអ្វីឡើយ។

    ពាណិជ្ជកម្ម

    ប្រសិទ្ធភាពនៃមេរោគនេះ គឺវាអាចតាមដានអ្នកប្រើ​ ដូចជាគ្រប់គ្រងទូរសព្ទអ្នកប្រើទាំងមូល (take full control) អាចអានការឆ្លើយឆ្លងគ្នាដោយសម្ងាត់ ស្ដាប់ការសន្ទនាតាមទូរសព្ទ រួមទាំងអាចចូលមើលរូបថតឬវីដេអូរបស់អ្នកប្រើបានថែមទៀតផង។

    បញ្ហាងាយរងគ្រោះលើ iOS នោះពាក់ព័ន្ធនឹង PassKit – និង Apple SDK ដែលអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍កម្មវិធី បញ្ចូល Apple Pay ទៅក្នុងកម្មវិធីរបស់ពួកគេ និងរូបភាពផ្សេងៗដែលបានផ្ញើតាមរយៈ iMessage ដើម្បីបង្កឱ្យមានការលុកលុយក្នុងទូរសព្ទ។

    ដូចនេះអ្នកប្រើកុំបារម្ភ​ ដើម្បីជៀសវាងបញ្ហាទាំងនេះអាចកើតឡើងជាយថាហេតុ អ្នកអាចអាប់ឌែតទៅកាន់កំណែប្រែចុងក្រោយបង្អស់​ iOS 16.6.1។

    គួរដឹងថា Pegasus spyware ត្រូវបានបង្កើតដោយអង្គការ ក្រុមហ៊ុនអ៊ីស្រាអែល NSO Group ដែលប្រើសម្រាប់ភ្នាក់ងារអនុវត្តច្បាប់ និងសេវាកម្មស៊ើបការណ៍។ វាត្រូវបានគេប្រើយ៉ាងទូលំទូលាយដើម្បីស៊ើបអង្កេតមនុស្សនៃប្រទេសផ្សេងៗដោយសម្ងាត់ ជាពិសេសគឺមន្រ្តីរដ្ឋាភិបាល សកម្មជន អ្នកនយោបាយ អ្នកកាសែត នាយកប្រតិបត្តិក្រុមហ៊ុនជាដើម។

    ព្រោះតែកម្មវិធីមេរោគនេះមានតម្លៃថ្លៃ ដូចនេះ វាមិនចេះតែចម្លង ឬចូលទៅស៊ើបការណ៍ទូរសព្ទទូទៅផ្ដេសផ្ដាសនោះឡើយ គឺវាសំដៅទៅចំពោះបុគ្គលណាដែលជាគោលដៅស៊ើបការណ៍តែប៉ុណ្ណោះ៕

    iPhone សុវត្ថិភាព
    Share. Facebook Telegram WhatsApp
    Previous ArticleHuawei ញាត់មុខងារថ្មីខលសំឡេងតាមផ្កាយរណបលើ Mate 60 Pro+
    Next Article ឡានអគ្គិសនីខ្នាតតូច Volvo EX30 ចូលប្រឡូកទីផ្សារអាស៊ីអាគ្នេយ៍ លក់តម្លៃជាង ៤ម៉ឺនដុល្លារ

    Related Posts

    Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!

    January 3, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read

    តួកគី បង្ហាញចេញនូវការហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងគេបំផុតនៅក្នុងពិភពលោក!

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.