Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ឡានអគ្គិសនីខ្នាតតូច Volvo EX30 ចូលប្រឡូកទីផ្សារអាស៊ីអាគ្នេយ៍ លក់តម្លៃជាង ៤ម៉ឺនដុល្លារ
    យានយន្ត

    ឡានអគ្គិសនីខ្នាតតូច Volvo EX30 ចូលប្រឡូកទីផ្សារអាស៊ីអាគ្នេយ៍ លក់តម្លៃជាង ៤ម៉ឺនដុល្លារ

    September 11, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] រថយន្តអគ្គិសនី Volvo EX30 ស៊េរីឆ្នាំ២០២៤ ដែលទើបប្រកាសចេញកាលពីខែមិថុនាកន្លងទៅ បានបង្ហាញវត្តមានលើទីផ្សារអាស៊ីអាគ្នេយ៍ ដោយបើកឆាកជាមួយប្រទេសថៃ។

    ពាណិជ្ជកម្ម

    ក្នុងទឹកដីប្រទេសថៃ រថយន្ត Volvo EX30 មានចែកចេញជាបីប្រភេទរួមមាន Core Single Motor Extended Range, Ultra Single Motor Extended Range និងប្រភេទ Ultra Twin Motor Performance ដោយតម្លៃលក់របស់វាគឺមានចន្លោះពី ៤៤ ៤០០ដុល្លារ ទៅ ៥២ ៨០០ដុល្លារ។
    រថយន្តទាំងបីប្រភេទមានបំពាក់គ្រឿងបរិក្ខារខុសៗគ្នា ប៉ុន្តែអ្វីដែលមានជាស្តង់ដារនោះគឺ អំពូលភ្លើងប្រភេទ LED, យ៉ាន់កង់ទំហំ ១៨អ៊ីញ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, អេក្រង់ Touch ទំហំ ១២,៣អ៊ីញ, ប្រព័ន្ធកម្សាន្តដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android និងគាំទ្រមុខងារ Apple CarPlay ផងដែរ។
    ទាក់ទងនឹងថាមពលវិញ រថយន្តទាំងបីប្រភេទ មានប្រើប្រាស់អាគុយដែលមានទំហំ ៦៩kWh អាចសាកភ្លើងពេញក្នុងពេល ៧,៥ម៉ោង ប្រសិនប្រើដុំសាកកម្លាំង ១១kW ប៉ុន្តែប្រសិនបើប្រើដុំសាកល្បឿនលឿន ១៥៣kW វិញ អាចសាកភ្លើងពី ១០% ឡើងដល់ ៨០% ក្នុងពេលតែ ២៦,៥នាទី។

    សម្រាប់ប្រភេទ Core Single Motor Extended Range និង Ultra Single Motor Extended Range ប្រើម៉ូទ័រអគ្គិសនីកម្លាំង ២៦៨សេះ ហើយអាចផ្ដល់ចម្ងាយបើកបរបាន ៤៨០គ.ម ពេលសាកភ្លើងពេញ។ ចំណែកប្រភេទ Ultra Twin Motor Performance ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួនពីរ ផលិតកម្លាំងបាន ៤២២សេះ បើកបរបានចម្ងាយ ៤២៦គ.ម៕

    ប្រភព ៖ Xehay

    Volvo
    Share. Facebook Telegram WhatsApp
    Previous ArticleiOS 16.6.1 មិនមែនចេះចេញនោះទេ គឺដើម្បីទប់ស្កាត់មេរោគចារកម្ម Pegasus spyware
    Next Article ម៉ាកឡានលក់ដាច់ជាងគេនៅប្រទេសចិន លេខមួយបានទៅលើ BYD

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.