Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ម៉ាកឡានលក់ដាច់ជាងគេនៅប្រទេសចិន លេខមួយបានទៅលើ BYD
    យានយន្ត

    ម៉ាកឡានលក់ដាច់ជាងគេនៅប្រទេសចិន លេខមួយបានទៅលើ BYD

    September 11, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] នៅខែសីហា ឆ្នាំ២០២៣ ទីផ្សាររថយន្តនៅប្រទេសចិន បន្តរីកចម្រើនខ្លាំងឥតឈប់ឈរ ដោយមានរថយន្តថ្មីសរុប ១,៩២លានគ្រឿង បានចុះបញ្ជី។ នេះបើតាមទិន្នន័យរបស់សមាគមយានយន្តនៃប្រទេសចិន។

    តួលេខនេះ មានការកើនឡើង ២,៥% ធៀបនឹងខែមុន ដោយរថយន្តថាមពលថ្មី ដែលសំដៅដល់រថយន្តអគ្គិសនីសុទ្ធ និងរថយន្ត PHEV មានចំនួន ៣៧,៣% នៃចំនួនចុះបញ្ជីសរុប។

    ពាណិជ្ជកម្ម

    ទាក់ទងនឹងម៉ាករថយន្តដែលលក់រថយន្តបានច្រើនជាងគេកាលពីខែសីហា គឺម៉ាករថយន្ត BYD ដែលចំនួនលក់មានការកើនឡើង ៣៦,២% ធៀបនឹងឆ្នាំ២០២២ ពោលលក់ចេញបាន ២៣០ ០៧៧គ្រឿង ក្ដោបក្ដាប់ទីផ្សារបាន ១១,៩៨%។
    ខាងក្រោមនេះជាក្រុមហ៊ុនដែលលក់រថយន្តបានច្រើនជាងគេចំនួន៩ ផ្សេងទៀត នៅប្រទេសចិន ប្រចាំខែសីហា ៖

    ២. Volkswagen លក់បាន ១៩៥ ៥៤៨គ្រឿង ថយចុះ ៦%

    ៣. Toyota លក់បាន ១៥៥ ៤៩១គ្រឿង ថយចុះ ៥,៩%

    ៤. Honda លក់ចេញបាន ១០២ ១០៥គ្រឿង ថយចុះ ២៤,៥%

    ៥. Changan លក់ចេញបាន ៨២ ២៤៣គ្រឿង ថយចុះ ០,៧%

    ៦. Geely លក់ចេញបាន ៧៦ ៩១៨គ្រឿង កើនឡើង ២៣,២%

    ៧. Tesla លក់ចេញបាន ៦៤ ៦៩៤គ្រឿង កើនឡើង ១២២,៩%

    ៨. BMW លក់ចេញបាន ៦០ ១១៦គ្រឿង កើនឡើង ៥,៥%

    ៩. Mercedes-Benz លក់ចេញបាន ៥៨ ១៦៨គ្រឿង កើនឡើង ១២,៩%

    ១០. Wuling លក់ចេញបាន ៥៧ ៧៩៤គ្រឿង ថយចុះ ៤,៥%

    Share. Facebook Telegram WhatsApp
    Previous Articleឡានអគ្គិសនីខ្នាតតូច Volvo EX30 ចូលប្រឡូកទីផ្សារអាស៊ីអាគ្នេយ៍ លក់តម្លៃជាង ៤ម៉ឺនដុល្លារ
    Next Article ព្រឹត្តិការណ៍ Apple យប់នេះគេរំពឹងថានឹងប្រកាសចេញ ៤ ផលិតផល

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.