iPhone 15 និង 15 Plus ទើបប្រកាសចេញក្ដៅ ដោយមានកំណែអាប់ឌែតដ៏ច្រើន ពិសេសគឺពណ៌ស្រស់ស្អាតស្រាលៗ ៦ពណ៌ផ្កាឈូក លឿង បៃតង ខៀវ និងខ្មៅ។ ហើយវាក៏មិនឡើងថ្លៃ គឺរក្សាតម្លៃដូចឆ្នាំមុន ៧៩៩ដុល្លារ សម្រាប់ iPhone 15 និង ៨៩៩ដុល្លារ សម្រាប់ iPhone 15 Plus។
កំណែអាប់ឌែតដ៏ធំនោះ គឺ iPhone 15/15 Plus ប្ដូរទៅប្រើរន្ធ USB-C ជំនួសរន្ធ Lightning ដែលបានប្រើអស់ ១១ឆ្នាំ តាំងពី iPhone 5 មកម៉្លេះ។
ការអាប់ឌែតបន្ថែមទៀត គឺទៅលើឆ្ងាសឆក ដោយវាបានបំពាក់នូវថ្ងាសឆកកម្រិត Pro របស់ iPhone 14 Pro គឺ Dynamic Island ដូចនេះ អ្នកប្រើកម្រិត iPhone ធម្មតា ក៏មានឱកាសអាចប្រើថ្ងាសឆកកម្រិត Pro បានផងដែរ។
ជាការអាប់ឌែតដ៏គួរឱ្យចាប់អារម្មណ៍ដែរ គឺ iPhone ក៏ប្រើលែនកាមេរ៉ាថ្មីធ្លាប់មានលើ iPhone 14 Pro គឺលែន 48MP មានកម្រិតភាពច្បាស់ខ្ពស់ និងស្រូបពន្លឺចូលច្រើនពេលថតនៅកន្លែងខ្សោយពន្លឺ។ លែនដ៏ធំនេះ ក៏បើកផ្លូវឱ្យ iPhone 15 ជាម៉ូឌែលធម្មតា អាចថតកម្រិត Optical Zoom គឺពង្រីកដោយមិនខូចគុណភាព x2 ដូចទៅនឹងលែន Telephoto ដែលមានលើម៉ូឌែល Pro កន្លងមកផងដែរ។
Apple បើកឱ្យកម្មង់ iPhone 15 និង 15 Plus ចាប់ពី ថ្ងៃសុក្រ ទី១៥ ខែកញ្ញា និងមានលក់ជាផ្លូវការនៅ ថ្ងៃទី២២ កញ្ញា ២០២៣៕