[ទីផ្សារបរទេស] ខ្សែប្រយុទ្ធក្លឹប Galatarsary កីឡាករ Mauro Icardi ត្រូវបានរាយការណ៍ថាបានចំណាយទឹកប្រាក់ប្រមាណជិត ២៨លានដុល្លារ ដើម្បីទិញយករថយន្ត Rolls-Royce Boat Tail បន្ទាប់ពីការផ្ទេរពីក្លឹប PSG មកកាន់ក្លឹបថ្មី បានសម្រេចរួចរាល់ជាស្ថាពរ។
ជាមួយប្រាក់បៀវត្សប្រចាំឆ្នាំ ៦,៦លានដុល្លារ នៅក្លឹប Galatarsary និងតម្លៃខ្លួន ៩៥លានដុល្លារ កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានចំណាយប្រាក់រហូតដល់ ២៦លានអឺរ៉ូ (ស្មើប្រមាណ ២៧,៩លានដុល្លារ) ដើម្បីបានរថយន្ត Rolls-Royce ដែលផលិតត្រឹម៣គ្រឿងប៉ុណ្ណោះក្នុងលោក។
រថយន្ត Rolls-Royce Boat Tail គឺសុទ្ធតែមានម្ចាស់រួចអស់ទៅហើយ ដោយម្ចាស់របស់វារួមមាន តារារ៉េបមហាសេដ្ឋី Jay-Z និងមួយរូបទៀតគឺជាអ្នកជំនួញក្នុងវិស័យឧស្សាហកម្មគជ់ខ្យង។
រថយន្តតម្លៃមហាសាល Rolls-Royce Boat Tail ត្រូវចំណាយពេល ៤ឆ្នាំដើម្បីផ្គុំចូលគ្នាដោយដៃនូវគ្រឿងបន្លាស់ទាំងអស់ដែលមានសរុប ១៨១៣បំណែក។
រថយន្តនេះ មានដំណើរការដោយម៉ាស៊ីន Rolls-Royce ចំណុះ ៦,៧៥លីត្រ ១២ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៥៦៣សេះ៕
ប្រភព ៖ autoevolution