Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ក្រៅពី iPhone 15 ផលិតផល ៥ នេះគេរំពឹងថាមិនទាន់ចេញនោះទេ
    បច្ចេកវិទ្យា

    ក្រៅពី iPhone 15 ផលិតផល ៥ នេះគេរំពឹងថាមិនទាន់ចេញនោះទេ

    September 12, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រៅពីការការរំពឹងថា Apple នឹងប្រកាសចេញ iPhone 15, Apple Watch 9, Apple Watch Ultra 2 និង AirPods Pro 2 ប្រើរន្ធសាកថ្មី USB-C គឺគេមិនរំពឹងថាផលិតផលទាំង ៥ ខាងក្រោមនេះប្រកាសចេញឡើយ៖

    ពាណិជ្ជកម្ម

    ១. ឈីបខ្លាំង M3 គេរំពឹងថាវានឹងប្រកាសចេញនាឆ្នាំក្រោយ ត្បិត Apple កំពុងសំងំអភិវឌ្ឍកុំព្យូទ័រនិងឡេបថប Mac នានាសម្រាប់បំពាក់ជាមួយបន្ទះឈីបខ្លាំងមួយនេះ។

     

    ២. iPad ជំនាន់ថ្មី គេរំពឹងថា Apple នឹងបញ្ចេញម៉ូដែល iPad Pro ដែលដំណើរការដោយឈីប M3 ខាងលើ ជាមួយនឹងអេក្រង់ OLED និងមានការរចនា Magic Keyboard ថ្មីផងដែរ។​ គេរំពឹងថា វាអាចនឹងប្រកាសចេញនៅ ឆ្នាំ២០២៤។ អ្នកវិភាគបានលើកឡើងដែរថា ម៉ូឌែល iPad mini នឹងបញ្ចេញនា ឆ្នាំ២០២៤ ផងដែរ។ ងាកមក iPad Air វិញ លេចដំណឹងថា Apple កំពុងអភិវឌ្ឍ iPad Air កន្លងមក គេរំពឹងថានឹងប្រកាសចេញ នាចុងឆ្នាំ២០២៣ នាខែតុលា។

    ៣. iPhone SE 4 មានដំណឹងជាប់ពីម៉ូឌែលនេះជានិច្ច ប៉ុន្ដែគេរំពឹងថាវាមិនទាន់ចេញពេលនេះនៅឡើយទេ។ ពាក្យចចាមអារ៉ាមចុងក្រោយបង្អស់ បង្ហាញថា iPhone SE នឹងមានលក្ខណៈស្រដៀងទៅនឹង iPhone 14 ដែលមានការរចនាដកប៊ូតុង Home ចេញប្រើអេក្រង់ទាំងអស់ ដោយនឹងប្រើមុខងារ Face ID ប្រើរន្ធ USB-C មានកាមេរ៉ាខាងក្រោយតែមួយ និងប៊ូតុង “Action” ដើម្បីជំនួសការបិទឬបើកសំឡេង។

    ៤. ឧបករណ៍ពាក់ក្បាល Vision Pro កំពូលឧបករណ៍ VR និង AR មួយនេះនឹងមិនទាន់ប្រកាសចេញនោះទេ ត្បិត Apple បានបញ្ជាក់ក្នុង WWDC 2023 ពេលវាដាក់បង្ហាញនោះថា នឹងដាក់លក់នៅដើម ឆ្នាំ២០២៤៕

    ៥. HomePod mini ជំនាន់ទី២ អ្នកទស្សន៍ទាយពីបច្ចេកវិទ្យា លោក Ming-Chi Kuo បាននិយាយថា Apple នឹងនាំចេញឧបករណ៍បំពងសំឡេងនេះចូលទីផ្សារ នាពាក់កណ្ដាល ឆ្នាំ២០២៤៕​

    apple event
    Share. Facebook Telegram WhatsApp
    Previous Articleព្រឹត្តិការណ៍ Apple យប់នេះគេរំពឹងថានឹងប្រកាសចេញ ៤ ផលិតផល
    Next Article ឡាន Mercedes G-Class ប្រភេទអគ្គិសនី នឹងបង្ហាញវត្តមានក្នុងពេលប៉ុន្មានខែទៀត

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.