Browsing: ព័ត៌មានថ្មីៗ

ប្រទេសចិនបានហាមឃាត់ក្មេងអាយុក្រោម ១៨ ឆ្នាំ មិនឲ្យលេងវីដេអូហ្គេមលើសពី ៣ម៉ោងឡើយក្នុងមួយសប្តាហ៍ ដែលជាអន្តរាគមន៍សង្គមតឹងរ៉ឹងមួយ ដែលប្រទេសនេះថាត្រូវការ ដើម្បីកាត់បន្ថយការញៀននឹងវីដេអូហ្គេមសម្រាប់ក្មេងៗ ដែលកំពុងកើនឡើងខ្លាំង។

គ្រោះទឹកជំនន់ដ៏ធំនៅឯតំបន់ឧស្សាហកម្ម Bangpoo Industrial Estate ក្នុងខេត្ត Samut Prakan ប្រទេសថៃ បាននាំឲ្យក្រុមហ៊ុន Delta Electronics Plc ប្រកាសបិទប្រតិបត្តិការបណ្តោះអាសន្នរបស់ខ្លួននៅទីនោះ។

ប្រទេសវៀតណាមបានបន្ថែមការព្រួយបារម្ភអំពីការផ្គត់ផ្គង់កាហ្វេពិភពលោក ខណៈទីក្រុងធំបំផុតរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅតែត្រូវបានបិទខ្ទប់ដដែល។

បន្ទាប់ពីមានកំណើនខ្ពស់កាលពីខែមេសា អត្រាកំណើននៃតម្លៃនាំចេញត្រីធូណារបស់វៀតណាមបានធ្លាក់ចុះយឺត។ យោងតាមសមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានឱ្យដឹងថាក្នុងខែកក្កដាតែមួយខែ ការនាំចេញត្រីធូណារបស់វៀតណាមសម្រេចបានជិត ៦៥ លានដុល្លារកើនឡើង ១,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។ ទន្ទឹមនឹងនេះដែរនៅក្នុងខែមេសាការនាំចេញត្រីធូណាបានកើនឡើងជិត ៥០% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ការនាំចេញត្រីធូណាសម្រេចបាន…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Co Ltd បានប្រកាសពីការធ្លាក់ចុះ ២៩,៤១ ភាគរយ នៃប្រាក់ចំណេញនៅឆមាសទីមួយ ឆ្នាំ២០២១ កាលពីថ្ងៃសុក្រ និងបានព្រមានអំពីបញ្ហាប្រឈមពីការកើនឡើងនៃតម្លៃទំនិញ និងវត្ថុធាតុដើមទៀតផង។

វិស័យជលផលរបស់ប្រទេសវៀតណាម កំពុងជួបការលំបាកក្នុងការនាំចេញទៅប្រទេសចិន បន្ទាប់ពីប្រទេសនេះបានរឹតបន្តឹងលក្ខខណ្ឌនាំចូល ដោយសារការភ័យខ្លាចនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ទិន្នន័យផ្លូវការមួយបានបង្ហាញនៅថ្ងៃសុក្រទី ២៧ ខែសីហានេះថា តម្លៃផ្ទះឯកជននៅទីក្រុងហុងកុង បានកើនឡើង ០,៤៦ ភាគរយនៅក្នុងខែកក្កដា ដែលជិតដល់កម្រិតខ្ពស់បំផុត ដោយសារតែតម្រូវការដ៏ខ្ពស់។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines គ្រោងនឹងដំណើរការជើងហោះហើរធម្មតារវាងវៀតណាម និងអាមេរិកចាប់ពីខែតុលា ដោយព្យាយាមបំពេញក្តីស្រមៃជិតពីរទសវត្សរ៍មកនេះ។

OnlyFans ទើបតែបានប្រកាសថា ខ្លួននឹងពន្យាពេលធ្វើការផ្លាស់ប្តូរលើគោលការណ៍ ស្តីពីការហាមឃាត់មាតិកាអាសអាភាស បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកប្រើប្រាស់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទី ៣ របស់អាមេរិក គឺ Delta នឹងកាត់លុយចំនួន ២០០ ដុល្លារប្រចាំខែ ដល់និយោជិកដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។