Browsing: ព័ត៌មានថ្មីៗ

កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុន Zoom Video Communications Inc បានធ្វើបន្ថយការព្យាករណ៍ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន ដោយសារវេទិកាជជែកតាមវីដេអូរំពឹងថានឹងមានផលប៉ះពាល់ពីការធ្លាក់ចុះនៃអាជីវកម្មអនឡាញ។ លោក Kelly Steckelberg ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Zoom បាននិយាយ ថាអាជីវកម្មអនឡាញរបស់ក្រុមហ៊ុននឹងធ្លាក់ចុះជិត ៨ ភាគរយក្នុងឆ្នាំនេះ។ បន្ទាប់ពីបានកត់ត្រាការកើនឡើងយ៉ាងគំហុកក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ក្រុមហ៊ុន Zoom…

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាមបានធ្វើការចុះហត្ថលេខាលើពិធីការមួយដើម្បីនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិនជាផ្លូវការ ដែលស្មើនឹង ៨០% នៃចំណែកទីផ្សារពិភពលោក។ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ពិធីការនាំចេញសំបុកត្រចៀកកាំរបស់វៀតណាមទៅកាន់ប្រទេសចិនត្រូវបានបញ្ចប់ ដោយត្រួសត្រាយផ្លូវសម្រាប់ផលិតផលនេះនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រើប្រាស់ធំបំផុតរបស់ពិភពលោក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បាននិយាយថា “ប្រទេសចិនមានចំណែកទីផ្សារប្រហែល ៨០% នៃទីផ្សារពិភពលោក…

មេដឹកនាំនៃប្រទេសឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងគណៈកម្មាការអឺរ៉ុបបានបង្ហាញភាពជាដៃគូថាមពលថ្មីក្នុងគោលបំណងជួយឥណ្ឌូនេស៊ីឱ្យផ្លាស់ប្តូរឆ្ងាយពីឥន្ធនៈហ្វូស៊ីលឆ្ពោះទៅរកប្រភពកកើតឡើងវិញ។ លោក Joko Widodo, Joe Biden និង Ursula von der Leyen បានធ្វើសេចក្តីប្រកាសនៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលមេដឹកនាំក្រុម 20 (G20) នៅកោះបាលី ជាកន្លែងដែលមេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកបានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ រួមទាំងវិបត្តិថាមពលពិភពលោកដែលកំពុងបន្ត។ ឥណ្ឌូណេស៊ី…

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ដែលអតិថិជនស្គាល់ច្បាស់ថាជា ក្រុមហ៊ុន Hyundai Cambodia បានប្រកាសជាផ្លូវការនូវការមកដល់នៃកំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣។ Hyundai Palisade បាន​ចេញ​លក់​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ២០១៩ ដែល​ត្រូវ​បាន​ដាក់​នាម​ជា…

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Apple Inc កំពុងរៀបចំដើម្បីចាប់ផ្តើមផលិត បន្ទះឈីបសម្រាប់ឧបករណ៍របស់ខ្លួនពីរោងចក្រដែលកំពុងសាងសង់នៅរដ្ឋអារីហ្សូណា (Arizona) ក្នុងសហរដ្ឋអាមេរិក។ របាយការណ៍បាននិយាយថាក្រុមហ៊ុនក៏អាចពង្រីកការផ្គត់ផ្គង់បន្ទះសៀគ្វីរបស់ខ្លួនពីរោងចក្រនៅអឺរ៉ុបផងដែរ ដោយយោងតាមការកត់សម្គាល់របស់នាយកប្រតិបត្តិ Tim Cook នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយក្នុងប្រទេសអាល្លឺម៉ង់ជាមួយវិស្វករក្នុងស្រុក និងបុគ្គលិកលក់រាយ។ យោងតាមរបាយការណ៍នេះ លោក Tim Cook…

ធនាគារកណ្តាលអាស៊ីអាគ្នេយ៍ចំនួន៥ បានចុះហត្ថលេខាកាលពីថ្ងៃចន្ទ ទី១៤ វិច្ឆិកា នូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការទូទាត់ឆ្លងព្រំដែនក្នុងតំបន់នៅក្នុងព្រឹត្តិការណ៍មួយមុនពេលកិច្ចប្រជុំកំពូល G20 នៅកោះបាលី ដោយប្រទេស​អាស៊ាន​ទាំង ៥ រួម​មាន ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និង​សិង្ហបុរី។ ក្នុងអំឡុងពេលពិធីចុះហត្ថលេខានេះ ទេសាភិបាលធនាគារកណ្តាលឥណ្ឌូនេស៊ីលោក Perry Warjiyo បាននិយាយថា…

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានចេញ​អនុក្រឹត្យសម្រេច​ដាក់ឲ្យ​ចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖ សម្រាប់ក្រដាសប្រាក់ ២០០០រៀល សម្រាប់ក្រដាសប្រាក់ ២០០រៀល

ក្រុមហ៊ុនលោហធាតុឥណ្ឌូណេស៊ី PT Adaro Minerals Indonesia, Tbk បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Hyundai Motor Company របស់កូរ៉េខាងត្បូង លើការផ្គត់ផ្គង់អាលុយមីញ៉ូមសម្រាប់ការផលិតរថយន្ត។ សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្រោម MoU ក្រុមហ៊ុន Hyundai នឹងធានាសិទ្ធិក្នុងការទិញអាលុយមីញ៉ូមដែលផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់…

[ទីផ្សារបរទេស] លោក Elon Musk នាយកប្រតិបត្តិ Tesla បានច្រានចោលការចុះផ្សាយដែលអះអាងថាក្រុមហ៊ុន Tesla នឹងដឹកជញ្ជូនរថយន្ត Tesla ផលិតនៅចិន យកលក់នៅសហរដ្ឋអាមេរិក។ តាមការចុះផ្សាយរបស់ Reuters ដែលអះអាងថាបានជួបនិយាយជាមួយមនុស្សពីរនាក់ដែលបានដឹងពីផែនការនាំចេញនេះ បានឲ្យដឹងថា Tesla នឹងចាប់ផ្ដើមនាំចេញរថយន្តដែលផលិតនៅចិនទៅកាន់សហរដ្ឋអាមេរិកឆាប់ៗ ដោយសារការឡើងថ្លៃនៃរថយន្តផលិតនៅអាមេរិក និងការរីកធំនៃទំហំផលិតនៅប្រទេសចិន រួមទាំងការថយចុះតម្រូវការសម្រាប់រថយន្តផលិតនៅចិនជាដើម។…

ការិយាល័យនាយករដ្ឋមន្ត្រី Pedro Sanchez បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Cisco Systems Inc នឹងបើកមជ្ឈមណ្ឌលរចនាបន្ទះឈីប semiconductor ថ្មីមួយនៅក្នុងទីក្រុងបាសេឡូណា ភាគឦសាននៃប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុនបាននិយាយថាគម្រោងនេះគឺជាផ្នែកមួយនៃអ្វីដែលគេហៅថាផែនការ PERTE នៃការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ semiconductor ដោយប្រើមូលនិធិសង្គ្រោះជំងឺរាតត្បាតរបស់សហភាពអឺរ៉ុបដែលបែងចែករហូតដល់ ១២,១៧ ពាន់លានដុល្លារ។…