កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មានបរទេសបាននិយាយថា ក្រុងហ៊ុន OPPO នឹងប្រកាសចេញនូវថេប្លេតសេរ៊ីថ្មីរបស់ពួកគេគឺ OPPO Pad 3 នៅចុងខែវិច្ឆិកានេះ នៅក្នុងទីផ្សារប្រទេសចិន និងគ្រោងចេញលក់នៅក្នុងថ្ងៃទី២៥ ខែវិច្ឆិកា បន្ទាប់ពីប្រកាសដាក់បង្ហាញចេញនូវថេប្លេត OPPO Pad 3 Pro កាលពីខែមុន។
ចំពោះថេប្លេត OPPO Pad 3 ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់ LCD ទំហំ ១១,៦ អ៊ីញ 144Hz ដែលមានកម្រិតបង្ហាញ 2.8K ដំណើរការដោយបន្ទះឈីប Dimensity 8350 ដែលមានកម្លាំងខ្សោយជាង Dimensity 9000 ដែលប្រើនៅក្នុង OPPO Pad 3 Pro ជាមួយប្រព័ន្ធប្រតិបត្តិការ ColorOS 15 នៅលើ Android 15។
ទន្ទឹមនឹងនេះ សម្រាប់ផ្នែកថាមពល OPPO Pad 3 ត្រូវបានរំពឹងថានឹងទទួលបានកញ្ជប់ថ្មទំហំ 9,510mAh ដែលគាំទ្រការសាក 67W SuperVOOC Fast Charging ។
លើសពីនេះទៅទៀត OPPO Pad 3 ត្រូវបានរំពឹងថានឹងមានទម្ងន់ ៥៣៣ ក្រាម ដែលស្រាលជាងមុន ១៩ ក្រាម និងមានកម្រាស់ ៦,២៩ ម. ម។ ក្នុងនោះ ថេប្លេតមួយនេះនឹងគាំទ្រ Dolby Atmos និងមុខងារ Dolby Vision ដើម្បីធ្វើឱ្យការលេងហ្គេម និងការមើលវីដេអូមានភាពល្អប្រសើរឡើង ព្រមទាំងទទួលបាននូវឧបករណ៍បំពងសម្លេងចំនួន៤ ក្តារចុច និងប៊ិកចំនួន១ ចេញពីប្រអប់៕