Browsing: ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Sony Interactive Entertainment នឹងទិញយកក្រុមហ៊ុនផលិតវីដេអូហ្គេម Bungie ដែលជាអ្នកបង្កើតវីដេអូហ្គេម Halo និង Destiny ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣,៦ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យវាក្លាយជាការប្រមូលផ្តុំចុងក្រោយបំផុតនៅក្នុងវិស័យហ្គេម។

ក្រុមហ៊ុនតាក់ស៊ី Vinasun របស់ប្រទេសវៀតណាម បានបញ្ឈប់បុគ្គលិកជាង ២ ៥០០ នាក់ រួមទាំងអ្នកបើកបរ ១ ៨០០ នាក់ផ្សេងទៀត កាលពីឆ្នាំមុន ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ដែលបណ្តាលឲ្យអាជីវកម្មធ្លាក់ចុះយ៉ាងខ្លាំង។

កាសែត The New York Times បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានទិញយកហ្គេមរៀបពាក្យ Wordle ដែលមានមនុស្សរាប់លាននាក់លេង ត្រឹមរយៈពេលតែ ៤ខែ បន្ទាប់ពីហ្គេមនេះបានផ្ទុះឡើងនៅលើអ៊ីនធឺណិត ក្នុង “តម្លៃដែលមិនបានបង្ហាញ ចំនួន ៧ខ្ទង់” ។

អតិផរណាខ្ពស់, កង្វះកម្លាំងពលកម្ម និងការកើនឡើងតម្លៃប្រេងឥន្ធនៈ និងសម្ភារៈសំណង់ នឹងជំរុញឲ្យតម្លៃផ្ទះថ្មីកើនឡើងខ្ពស់នៅឆ្នាំ ២០២២ នេះ បន្ទាប់ពីសន្ទស្សន៍តម្លៃលំនៅដ្ឋានបានបន្តធ្លាក់ចុះ ចាប់តាំងពីត្រីមាសទី១ នៃឆ្នាំ ២០២០ មក​។

ក្រុមហ៊ុនស្រាបៀរដ៏ធំបំផុតរបស់វៀតណាម Sabeco បាននិយាយថា ប្រាក់ចំណេញក្រោយពន្ធបានធ្លាក់ចុះជាង ១ទ្រីលានដុង (៤៤៣ លានដុល្លារ) កាលពីឆ្នាំមុន មកត្រឹម ៣,៩៣ ទ្រីលានដុង ដែលជាចំនួនទាបបំផុត ចាប់តាំងពីវាត្រូវបានទិញយកដោយមហាសេដ្ឋីថៃ។

ក្រុមហ៊ុន China Unicom បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍យក្សចុងក្រោយបង្អស់របស់ចិន ដែលត្រូវបានហាមឃាត់ពីសហរដ្ឋអាមេរិក ជុំវិញបញ្ហា “សន្តិសុខជាតិ” និង “ចារកម្ម” ដ៏សំខាន់បំផុត។

តម្លៃផ្ទះនៅប្រទេសសិង្ហបុរីបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាងមួយទស្សវត្សរ៍ កាលពីឆ្នាំមុន ដោយគាំទ្រដល់ការផ្លាស់ប្តូររបស់រដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការត្រជាក់ ដែលនឹងសាកល្បងភាពធន់របស់ទីផ្សារ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការលក់ផលិតផលរបស់ក្រុមហ៊ុន Apple បានកើនឡើងនៅក្នុងរដូវកាលទិញទំនិញបុណ្យណូអែលដ៏សំខាន់ ទោះបីជាមានឧបសគ្គដោយសារតែកង្វះមីក្រូឈីបជាសកលក៏ដោយ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកលក់បន្តស្របច្បាប់ធំៗនូវ iPhone នៅក្នុងប្រទេសវៀតណាម បានបញ្ឈប់ការនាំចូល iPhone 12 Pro និង 12 Pro Max ដើម្បីជំរុញការលក់ iPhone 13។

ក្រុមហ៊ុន Microsoft បានយកឈ្នះលើការរំពឹងទុករបស់ទីផ្សារកាលពីថ្ងៃអង្គារ ជាមួយនឹងលទ្ធផលប្រចាំត្រីមាសដ៏រឹងមាំនៅក្នុងសេវាកម្ម cloud computing និង software ដែលនៅតែទទួលបានអត្ថប្រយោជន៍ពីការរាតត្បាតជំងឺកូវីដ១៩ ក្រោយមានការផ្លាស់ប្តូររបៀបធ្វើការងារ, ការលេង, ការដើរទិញឥវ៉ាន់ និងការរៀន។