[ទីផ្សារបរទេស] ក្រុមហ៊ុនមេរបស់ YouTube ឈ្មោះថា Alphabet បានបង្ហាញរបាយការណ៍ហរិញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ដែលបានបង្ហាញថាសេវាកម្មបង់លុយ Premium បានសាងប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកដល់ YouTube។
ក្នុងសេវាកម្មបង់លុយ Premium ដូចជា YouTube Premium, YouTube Music, YouTube TV និង Google One អាចស្វែងរកប្រាក់ចំណូលបានរហូតដល់ ១៥ពាន់លានដុល្លារ ដែលនេះគឺជាការកើនឡើង ៥ដង ធៀបនឹងតួលេខឆ្នាំ២០១៩។
ក្នុងនោះដែរ ចំណូលបានពីការផ្សាយពាណិជ្ជកម្មលើ YouTube មានការកើនឡើង ១៦% ធៀបនឹងឆ្នាំ២០២២ ដែលទទួលបានចំណូល ៩,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។
ក្រឡេកមើលចំណូលរបស់ Alphabet ជាមួយ ចំណូលប្រចាំឆ្នាំមានរហូតដល់ ៣០៧ពាន់លានដុល្លារ កើនឡើង ៩% ធៀបនឹងឆ្នាំចាស់ ហើយក្នុងនោះចំណូលត្រីមាសទីបួន នៃឆ្នាំ២០២៣ មានចំនួន ៨៦,៣ពាន់លានដុល្លារ កើនឡើង ១៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២២៕