ការ Screenshot លើ iPhone អាចថាជាទម្លាប់ដែលអ្នកប្រើភាគច្រើនតែងធ្វើជាប្រចាំ ប៉ុន្តែការ Screenshot គ្រប់ព័ត៌មានលើផ្ទាំងវិបសាយ, ឯកសារ PDF, អ៊ីម៉ែល, កំណត់ត្រា ឬការបញ្ចូលរូប Screenshot បញ្ចូលគ្នា ប្រហែលជាមិនសូវជាមានអ្នកបានដឹងវិធីនោះទេ។
ពីមុនមកដើម្បីធ្វើការ Screenshot យកព័ត៌មានទាំងអស់ ឬហៅថា Scrolling Screenshot គឺទាល់តែមានកម្មវិធីជំនួយ។ ប៉ុន្តែជាមួយ iOS បច្ចុប្បន្ន អ្នកអាចធ្វើវាបានដោយងាយ ដោយអាចអនុវត្តន៍តាមជំហានខាងក្រោម៖
១. ធ្វើការ Screenshot ដោយចុចប៊ូតុងខាងស្ដាំ និងប៊ូតុងបន្ថែមសម្លេងខាងឆ្វេង ក្នុងពេលតែមួយ
២. ចុច Preview រូបភាព Screenshot នៅផ្នែកក្រោមខាងឆ្វេង មុនពេលវារលាយបាត់
៣. ចុចលើពាក្យ Full Page នៅផ្នែកលើខាងស្ដាំ ដោយពាក្យនេះនឹងលោតចេញពេលដែលលើអេក្រង់អ្នកមានព័ត៌មានលើសពីមួយទំព័រ
៤. បន្ទាប់មកចុច Done ជាការស្រេច