អ្នកប្រើប្រាស់ YouTube ដែលបង់លុយលើសេវាកម្ម Premium ភាគច្រើនគឺដើម្បីគេចចេញពីផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម។ យ៉ាងណាក្ដី អ្នកប្រើសេវាកម្ម Premium នេះ នៅតែអាចមើលពាណិជ្ជកម្ម ដែលជាការផ្សព្វផ្សាយរបស់អ្នកផលិតមាតិកា ឬកើតមានដោយសារបញ្ហាបច្ចេកទេសរបស់ YouTube ម្ដងម្កាល។
YouTube និយាយថាគណនី Premium មួយគឺអាចផ្ដល់បទពិសោធន៍ទស្សនាវីដេអូដោយមិនមានពាណិជ្ជកម្ម ចាប់តាំងពីពេលផ្ដើមដំបូង និងអំឡុងពេលវីដេអូកំពុងចាក់។ នេះមានន័យថាពាណិជ្ជកម្មប្រភេទ Video Overlay Ads, ប្រភេទ third-party banner ads និង search ads មិនមានលោតឲ្យគណនី Premium បានឃើញនោះទេ។
យ៉ាងណាក្ដី គណនី Premium នៅតែអាចឃើញមានពាណិជ្ជកម្មផ្សេងៗដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកផលិតមាតិកា ដែលពួកគេបានបញ្ចូលវាទៅក្នុងវីដេអូ។ ករណីដែល អ្នកប្រើសេវាកម្ម Premium នៅតែឃើញផ្ទាំងពាណិជ្ជកម្មលោតចេញមក YouTube បកស្រាយថាវាអាចកើតឡើងដោយសារបញ្ហាបច្ចេកទេស៕