[ទីផ្សារបរទេស] ចូលឆ្នាំចិនគឺជាពិធីបុណ្យប្រពៃណីដ៏ធំប្រចាំឆ្នាំរបស់ជនជាតិចិន ហើយក្នុងអំឡុងរដូវកាលនៃពិធីបុណ្យនេះ មានហាងជាច្រើនលក់ទំនិញបញ្ចុះតម្លៃ។
ក្នុងនោះសូម្បីតែហាងលក់រាយដ៏ធំឈ្មោះថា JD ក៏បានចូលរួមការធ្វើប្រូម៉ូសិនពិសេសនេះដែរ ដោយមានការបញ្ចុះតម្លៃយ៉ាងគួរឲ្យទាក់ទាញជាមួយ iPhone 15 ធម្មតា។
ហាងលក់ JD បានលក់ iPhone 15 ទំហំ 128GB ក្នុងតម្លៃត្រឹមតែប្រមាណ ៦៥០ដុល្លារ ដែលនេះគឺជាការបញ្ចុះតម្លៃរហូតដល់ ១៩០ដុល្លារ។ វាជាការបញ្ចុះតម្លៃដ៏កម្រមួយសម្រាប់ស្មាតហ្វូនដែលទើបមានអាយុកាល ៤ខែ។
បន្ថែមពីនេះ អ្នកប្រើប្រាស់សេវាកម្ម Apple Music ជាមួយស្មាតហ្វូនថ្មីនេះ ទទួលបានការប្រើសាកល្បងឥតគិតថ្លៃចំនួនពីរខែ ដោយការផ្ដល់ជូននេះគឺមានរយៈពេលកំណត់។
គួរដឹងថា iPhone 15 ធម្មតាលក់នៅប្រទេសចិនក្នុងតម្លៃប្រមាណ ៨៤៥ដុល្លារ សម្រាប់ប្រភេទទំហំ 128GB ហើយអតិថិជនក៏មានជម្រើសទំហំ 256GB និង 512GB ផងដែរ៕