Browsing: បច្ចេកវិទ្យា

គេរំពឹងថា Apple នឹងបង្ហាញ iPhone 15 ទាំង ៤ម៉ូឌែល នៅក្នុងព្រឹត្តិការណ៍ នាថ្ងៃអង្គារ ទី១២​ខែកញ្ញា ហើយការអាប់ដេតលើកាមេរ៉ាឆ្នាំនេះ នឹងក្លាយជា បេះដូងនៃការលក់ ឬ Selling Point។ នេះ​បើ​តាម​របាយការណ៍ ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​តៃវ៉ាន់ TrendForce កាលពីថ្មីៗនេះ។…

តាមការប្រកាសថ្មីរបស់ Apple Event គេរំពឹងថា iPhone 15 ទាំង ៤ម៉ូឌែលនឹងប្រកាសចេ​ញ ថែមទាំងតម្លៃអាចលើសមុនដល់ខ្ទង់ ១០០ដុល្លារ ចំពោះម៉ូឌែល Pro។ ថ្មីជិតចេញមែន អ៊ីចឹង!​ ម៉ូឌែលចាស់ៗថ្លៃខ្ទង់ប៉ុន្មានទៅ? យោងតាមប្រភពហាងទូរសព្ទជាច្រើន ក្នុងប្រទេសកម្ពុជា តម្លៃ iPhone ចាស់ៗ​…

ព្រោះតែភាពងាយស្រួល មនុស្សចូលចិត្តផ្ញើសារជាសំឡេង ជំនួសដោយការវាយតួអក្សរតាមក្ដារចុច។ ប៉ុន្ដែបើអ្នកមាន ៣ កម្មវិធី​នេះ​ នោះនឹងជួយអ្នកបានច្រើន ត្បិតវាបម្លែងពីសំឡេងទៅជាតួអក្សរភាសាខ្មែរបានយ៉ាងងាយ កុំថាឡើយផ្ញើសារ សូម្បីអត្ថបទវែងៗ​ គ្រាន់តែអាននឹងក្លាយទៅជាតួអក្សរបានភ្លាម។ កម្មវិធីទាំងនេះរួមមាន៖ ១. កម្មវិធី Khmer ASR ប្រើបច្ចេកវិទ្យាទំនើប AI បម្លែងសំឡេងទៅជាតួអក្សរខ្មែរ។ កម្មវិធីនេះបង្កើតឡើងដោយ…

iPhone 15 Pro អាចនឹងប្រកាសចេញក្នុងតម្លៃ​ ១០៩៩ដុល្លារ និង iPhone 15 Pro Max តម្លៃ ១១៩៩ដុល្លារ ដែលនេះជាតម្លៃខ្ពស់ជាងម៉ូឌែលឆ្នាំមុន ១០០ដុល្លារ និងជាតម្លៃដែលមិនធ្លាប់ឡើងឡើយចាប់ពី iPhone 11 Pro កាលពីប្រកាសចេញក្នុង ឆ្នាំ២០១៩។…

សព្វថ្ងៃកម្មវិធីធនាគារ ឬ Mobile App កាន់តែទំនើប និងមានបំពាក់ប្រព័ន្ធសុវត្ថិភាពច្រើនជាន់ ដើម្បីការពារពីការវាយប្រហារផ្សេងៗ និងការក្លែងបន្លំនានាជនខិលខូច​ ប៉ុន្ដែទោះការពារខ្លាំងយ៉ាងណា បើយើងអ្នកប្រើចន្លោះប្រហោង ខ្វះការប្រុងប្រយ័ត្ន នោះលុយរបស់យើងអាចជួបហានិភ័យ​ តាមវិធីផ្សេងៗដូចយើងមានរៀបរាប់តទៅនេះ៖ ១. កុំឱ្យគេដឹងព័ត៌មានសម្ងាត់របស់គណនីធនាគារ  ដូចជាពាក្យសម្ងាត់ ឬលេខសម្ងាត់ សារលេខកូដ OTP សម្រាប់បញ្ជាក់ពេល…

ក្រុមហ៊ុនអាវកាស SpaceX របស់មហាសេដ្ឋី Elon Musk នឹងបង្ហោះផ្កាយរណបសម្រាប់ទ្រទ្រង់​ មុខងារ Emergency SOS របស់ iPhone 14។ ដែលការបាញ់បង្ហោះនេះត្រូវបានចចារទិញក្នុងតម្លៃ ៦៤លានដុល្លារ​​ ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៥ ពីក្រុមហ៊ុន Globalstar ដែលជាដៃគូរបស់…

ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ នៅក្នុង​ពិភពលោក ​បាន​ចេញផ្សាយការសិក្សារ[1]ចុងក្រោយ​របស់​ខ្លួន ដែលបានបង្ហាញពីអ្នកប្រើប្រាស់កម្ពុជាមានភាពស៊ាំ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ទម្រង់ថ្មីសម្រាប់ការទូទាត់តាមរយៈការប្រើប្រាស់ កាតឥណទាន/ឥណពន្ធ ដែលជាច្រកផ្លូវដ៏សំខាន់ក្នុងការធ្វើ      បរិយាបន្នហិរញ្ញវត្ថុឆ្ពោះទៅរកសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ តាមរយៈការសិក្សានេះក៏បានបញ្ជាក់ផងដែរថា ប្រជាជនកម្ពុជាទទួលយកទម្រង់ថ្មីនៃការទូទាត់ ដោយការប្រើប្រាស់កាតឥណទាន/ឥណពន្ធ កំពុងមានប្រជាប្រិយភាព ក្នុងនោះ​ ប្រមាណ ៣៥ភាគរយ នៃអ្នកចូលរួមស្ទង់មតិ​ បាននិយាយថាពួកគេកំពុងប្រើប្រាស់ទម្រង់ទូទាត់មួយនេះ។ ចំណាប់អារម្មណ៍ជាពិសេសលើប្រភេទកាតដែលមានផ្ទុកបច្ចេកវិទ្យា…

[បច្ចេកវិទ្យា] អ្នកផ្តល់សេវាផ្ទុកទិន្នន័យលើពពក(Cloud storage) Dropbox បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ថា ក្រុមហ៊ុនខ្លួននឹងកាត់បន្ថយកម្លាំងពលកម្មសកលរបស់ខ្លួនចំនួន ១៦ភាគរយ ដើម្បីកាត់បន្ថយការចំណាយបន្ទាប់ពីកំណើន Cloud ធ្លាក់ចុះ ហើយជំនួសមកវិញជាមួយការជួលអ្នកដែលមានទេពកោសល្យថ្មីដើម្បីបង្កើតនូវបច្ចេកវិទ្យា AI សម្រាប់ខ្លួន។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Dropbox លោក Drew Houston បាននិយាយថា…

បើយោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មបានថ្លែងទៅកាន់សន្និសីទមួយកាលពីថ្ងៃចន្ទថាក្រុមហ៊ុន Apple Inc ចង់ឱ្យប្រទេសឥណ្ឌាមានចំណែករហូតដល់ ២៥ភាគរយនៃផលិតកម្មរបស់ខ្លួនពី ៥ ភាគរយទៅ ៧ ភាគរយដែលមាននៅពេលឥឡូវនេះ ខណៈដែលក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះបន្តផ្លាស់ប្តូរការផលិតរបស់ខ្លួនអោយឆ្ងាយពីប្រទេសចិន។ លោក Piyush Goyal បាននិយាយថា “Apple, វាជារឿងជោគជ័យមួយបន្ថែមទៀត” ដោយបានលើកយកប្រទេសឥណ្ឌាជាទិសដៅផលិតកម្មប្រកួតប្រជែង “ពួកគេមានប្រហែល…

យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Spotify ទំនងកាត់បន្ថយបុគ្គលិកបន្ថែមនៅសប្តាហ៍នេះ ដើម្បីកាត់បន្ថយចំណាយ ដែលដូចគ្នាទៅនឹងក្រុមហ៊ុនផ្សេងទៀតៗដូចជា Alphabet Inc, Amazon.com Inc និង Microsoft Corp ដែលបានកាត់បន្ថយបុគ្គលិករាប់ពាន់នាក់របស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាបានកាត់បន្ថយការងារកាលពីឆ្នាំមុន ដោយសារការកើនឡើងនៃតម្រូវការក្នុងអំឡុងពេលជំងឺរាតត្បាត ហើយការបញ្ឈប់ការងារបានបន្តនៅឆ្នាំនេះជាមួយនឹងក្រុមហ៊ុនដែលកំពុងស្វែងរកការរក្សាការចំណាយដើម្បីកាត់បន្ថយការធ្លាក់ចុះនៃសេដ្ឋកិច្ច។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ…