Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ទោះទិញ iPhone 15 Pro ពិតមែន តែសម្រាប់ម៉ូឌែល 128GB មិនអាចថត​ ProRes កម្រិត 4K នោះឡើយ
    បច្ចេកវិទ្យា

    ទោះទិញ iPhone 15 Pro ពិតមែន តែសម្រាប់ម៉ូឌែល 128GB មិនអាចថត​ ProRes កម្រិត 4K នោះឡើយ

    September 19, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការថតវីដេអូ ProRes លើ​ iPhone 15 Pro ដែលមានទំហំផ្ទុក 128GB គឺអាចថតបានត្រឹមកម្រិត 1080p 30 frames តែប៉ុណ្ណោះ។

    បើចង់ថតអោយលើសនេះ ក្នុងកម្រិត 4K 60 frame លុះត្រាតែដោត external storage ក្រៅបន្ថែម ឬទាល់តែអ្នកប្រើទិញ iPhone 15 Pro ចាប់ពីម៉ូឌែល 256GB ឡើងទៅ។

    ពាណិជ្ជកម្ម

    យ៉ាងណា សម្រាប់ម៉ូឌែល iPhone 15 Pro Max គឺអាចថត វីដេអូ ProRes គុណភាពខ្ពស់ 4K 60 frames ត្បិតម៉ូឌែលនេះមានទំហំផ្ទុកធំ ចាប់ពី 256GB ឡើងទៅ។

    វីដេអូ ProRes គឺមានទំហំធំណាស់ ដោយ Apple បាននិយាយថា ១នាទី​ 10-bit ProRes video ស៊ីទំហំ​ 1.7GB បើថត 1080p និងស៊ីទំហំ​ 6GB បើថត 4K។ ម៉្លោះហើយហេតុផលនេះ អាចជាការរឹតត្បិតរបស់ Apple មិនឱ្យ iPhone មានទំហំផ្ទុកតូចថតដល់ 4K Prores បាន។

    ដូចគ្នាផងដែរ iPhone 13 Pro ដែលចេញឆ្នាំមុន ក៏អាចថតបានត្រឹមការកំណត់ដូចខាងលើ សម្រាប់ម៉ូឌែល 128GB។ គួរដឹងផងដែរ ការថតវីដេអូ ProRes នៅតែបន្តមិនអាចថតបានលើម៉ូឌែលធម្មតា គឺ iPhone 15 និង iPhone 15 Plus។គួរបញ្ជាក់ថា មុខងារថតវីដេអូ ProRes មានចាប់ពី iPhone 13 Pro ដោយ codec file ប្រភេទនេះ ជា format វីដេអូកម្រិតខ្ពស់ បើកផ្លូវឱ្យអ្នកថតកុនលើ iPhone មានភាពងាយស្រួល ត្បិតវីដេអូថតរួច អាច export ជា ProRes file ទៅកាន់កម្មវិធី Final Cut Pro លើកុំព្យូទ័រ Mac ឬអាច edit លើស្មាតហ្វូនផ្ទាល់បាន។ ProRes file ជាទម្រង់វីដេអូដែលត្រូវបានប្រើយ៉ាងច្រើននៅក្នុងវិស័យផលិតភាពយន្ត​ វីដេអូផ្សាយពាណិជ្ជកម្ម និងសម្រាប់ការចាក់ផ្សាយផងដែរ៕

    Apple iPhone 15 Pro
    Share. Facebook Telegram WhatsApp
    Previous ArticleHonda ប្រកាសលក់កូនម៉ូតូអាគុយ សាកម្ដងជិះបាន ១៩គ.ម
    Next Article ចុងឆ្នាំហើយ S23 Ultra និង Z Fold 5 ស្មាតហ្វូនកប់របស់ Samsung ចុះសល់ថ្លៃប៉ុន្មាន?

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.