Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Honda ប្រកាសលក់កូនម៉ូតូអាគុយ សាកម្ដងជិះបាន ១៩គ.ម
    យានយន្ត

    Honda ប្រកាសលក់កូនម៉ូតូអាគុយ សាកម្ដងជិះបាន ១៩គ.ម

    September 19, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុន Honda ទើបតែប្រកាសចេញម៉ូតូអគ្គិសនីខ្នាតតូចឈ្មោះថា Motocompacto រំពឹងថាដាក់លក់លើទីផ្សារបរទេសនៅខែវិច្ឆិកា ក្នុងតម្លៃប្រមាណ ៩៩៥ដុល្លារ។

    ពាណិជ្ជកម្ម

    ម៉ូតូ Motocompacto ដ៏ទាក់ទាញនេះ បានផលិតដោយយកលំនាំតាមម៉ូតូបត់បានដ៏ល្បីរបស់ Honda កាលពីជំនាន់ឆ្នាំ១៩៨០ ដែលមានឈ្មោះថា Honda Motocompo។

    ម៉ូតូខ្នាតតូចនេះ អាចបើកបរបានចម្ងាយ ១៩គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ហើយមានល្បឿនអតិបរមា ២៤គ.ម/ម៉ និងមានទម្ងន់ស្រាលត្រឹមតែ ១៨,៧គីឡូក្រាមប៉ុណ្ណោះ។ អាគុយទំហំ ៦,៨Ah នៃម៉ូតូនេះ អាចសាកភ្លើងពេញដោយចំណាយពេល ៣,៥ម៉ោង ពេលសាកជាមួយភ្លើងកម្លាំង ១១០វ៉ុល នៅអាមេរិក។

    មុខងារពិសេសនៃម៉ូតូនេះគឺវាអាចបត់បានយ៉ាងតូចដែលងាយស្រួលយកតាមខ្លួន ដូចជាដាក់តាមរថយន្ត យកឡើងលើរថយន្តក្រុង ឬរថភ្លើងក្រុង និងជួយសន្សំទីតាំងចតផងដែរ។

    Motocompacto មានប្រវែង ៩៧ស.ម ទទឹង ៤៤ស.ម និងកម្ពស់ ៨៩ស.ម ហើយពេលដែលបត់ វាមានប្រវែងតែ ៧៤ស.ម ទទឹង ៩ស.ម និងមានកម្ពស់ ៦២ស.ម ប៉ុណ្ណោះ៕

    ប្រភព ៖ vnexpress

    Honda
    Share. Facebook Telegram WhatsApp
    Previous Articleឡានអគ្គិសនីដំបូងរបស់ Rolls-Royce ដាក់លក់តម្លៃជាង ៤០ម៉ឺនដុល្លារ នៅម៉ាឡេស៊ី
    Next Article ទោះទិញ iPhone 15 Pro ពិតមែន តែសម្រាប់ម៉ូឌែល 128GB មិនអាចថត​ ProRes កម្រិត 4K នោះឡើយ

    Related Posts

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.