[ទីផ្សារបរទេស] រថយន្ត Rolls-Royce Spectre បានបង្ហាញវត្តមានលើទីផ្សារម៉ាឡេស៊ី ក្រោយពេលជិតមួយឆ្នាំដែលរថយន្តអគ្គិសនីប្រភេទ coupé នេះបានបង្ហាញវត្តមានលើទីផ្សារសកលលោក ពោលគឺកាលពីខែតុលា ឆ្នាំ២០២២។
ប្រភេទដែលដាក់លក់នៅម៉ាឡេស៊ី មានអាគុយដែលអាចបើកបរបានចម្ងាយដល់ ៥២០គ.ម ដែលអាគុយរបស់វាបញ្ជូនថាមពលដល់ម៉ូទ័រអគ្គិសនីមួយគូ អាចផលិតកម្លាំងបានសរុប ៥៨៥សេះ។ កម្លាំងនេះ អាចឲ្យរថយន្តអគ្គិសនីទម្ងន់ ២៨៩០គ.ម ស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ៤,៥វិនាទី។
សាកភ្លើងរថយន្ត Spectre អាចធ្វើឡើងតាមរយៈដុំសាកកម្លាំង ១៩៥kW ដែលអាចសាកពី ១០% ឡើងដល់ ៨០% ក្នុងពេល ៣៤នាទី ប៉ុន្តែបើសាកដុំសាកកម្លាំង ៥០kWh ប្រើពេល ៩៥នាទី។
នៅឯប្រទេសម៉ាឡេស៊ី តម្លៃរបស់ Rolls-Royce Spectre មានចាប់ផ្ដើមពីប្រមាណ ៤២៦ ៨០០ដុល្លារ មុនបន្ថែម Option ពិសេសៗ ខណៈដែលនៅលើទីផ្សារអាមេរិកមានតម្លៃចាប់ពី ៤២ម៉ឺនដុល្លារ ដូចគ្នា៕
ប្រភព ៖ Paul Tan