នៅលើកុំព្យូទ័រមានកម្មវិធីកាត់តវីដេអូ Professional ជាច្រើន ប៉ុន្ដែនៅលើទូរសព្ទវិញ ក៏មិនខ្សោយដែរ បើអ្នកជា Video Content Creator ឬអ្នកផលិតមាតិកាវីដេអូ គួរកុំរំលងកម្មវិធីទាំង ៥ នេះ៖
១. កម្មវិធី CapCut
កម្មវិធីនេះឥតគិតថ្លៃ និងមានមុខងារខ្ពស់ៗជាច្រើន ដូចជាកែវីដេអូ ដាក់អក្សរ ថែម Sticker និងកែពណ៌វីដេអូ និងមាន Template ស្អាតៗជាច្រើនថែមទៀតផង។
២. កម្មវិធី InShot
កម្មវិធីនេះមានភាពងាយស្រួលប្រើប្រាស់ និងមានមុខងារជាច្រើនផងដែរ ដូចជា filter, text, crop, animation, effect ដែលសម្បូរបែបដល់អ្នកប្រើប្រាស់។ វាថែមទាំង មានមុខងារទំនើប PIP និង CutOut អាចកាត់វីដេអូពីរបញ្ចូលគ្នា និងកាត់ផ្ដាច់ចេញពី Background បានថែមទៀត។
៣. កម្មវិធី VivaVideo
វាជាកម្មវិធីពេញនិយមដ៏ចាស់ឆ្នាំមួយ មិនថាការកាត់រូប ឬវីដេអូនោះឡើយ។ វាមិនខុសពីកម្មវិធីដទៃទៀតឡើយ ប៉ុន្ដែបើអ្នកជាប់ចិត្តនឹងកម្មវិធីមួយនេះ អាចទាញយកមកប្រើម្ដងទៀតបាន។ ហើយថ្មីៗនេះវាក៏បានបន្ថែមមុខងារបញ្ចូលថែមដែរ ដូចជា
៤. កម្មវិធី YouCut
កម្មវិធីនេះក៏ឥតគិតថ្លៃ និងស្រដៀងទៅ CapCut ផងដែរ រីឯមុខងារសំខាន់ៗដទៃមានដូចជា ការកាត់ប្លង់ ថែម effect និង Template ស្អាតៗជាច្រើន និងមានមុខងារប្រមូលផ្ដុំរូបថត ទៅជាវីដេអូបានថែមទៀតផង។
៥. កម្មវិធី VLLO
បើមិនទាន់ស៊ាំអាចពិបាកប្រើបន្ដិច ប៉ុន្ដែវាមានមុខងារច្រើន មិនថាការកែពណ៌វីដេអូ ថែមថយពន្លឺ កម្រិតពណ៌ និងស្រមោលអីគឺមាន ហើយថែមទាំងអាចបង្កើតវីដេអូគុណភាពកម្រិតខ្ពស់បានថែមទៀតផង៕