iPhone 12 របស់ក្រុមហ៊ុន Apple ត្រូវបានបញ្ជាមិនឱ្យលក់បន្តជាបណ្ដោះអាសន្នលើ ទឹកដីប្រទេសបារាំង នេះបើតាមសេចក្ដីប្រកាសរបស់ និយ័តករបារាំង បន្ទាប់ពីការធ្វើតេសបរាជ័យរបស់ ANFR ដែលជាទីភ្នាក់ងារប្រេកង់ជាតិ គ្រប់គ្រងប្រេកង់វិទ្យុទាំងអស់នៅក្នុង ប្រទេសបារាំង បានរកឃើញថា iPhone 12 បានតេសបរាជ័យ ក្នុងការស្វែងរកសាធាតុវិទ្យុសកម្ម ឬអេឡិចត្រូម៉ាញ៉េទិញ អាចប៉ះពាល់ដល់អ្នកប្រើ។
យ៉ាងណា ការរកឃើញនេះ Apple បានច្រានចោល ដោយលើកឡើងថា iPhone 12 ម៉ូឌែលរបស់ខ្លួនត្រូវបានផលិត ដោយគោររពទៅតាមស្ដង់ដារវិទ្យុសកម្ម និងការផលិតទាំងនោះត្រូវបានបញ្ជាក់ពីស្ថាប័នជាច្រើនផងដែរ។ ហើយការធ្វើតេសនេះ Apple លើកឡើងថា អាចមកពីបញ្ហាក្នុងការធ្វើតេស មិនមែនមកពីស្មាតហ្វូនរបស់ខ្លួននោះឡើយ។
ពាក់ព័ន្ធបញ្ហានេះ គេបានរាយការណ៍ថា Apple កំពុងបញ្ចេញកំណែអាប់ឌែតដើម្បីដោះស្រាយបញ្ហានេះចំពោះការធ្វើតេសនៅប្រទេសបារាំង។ ដោយឡែកការអាប់ឌែតនេះ គឺមិនអាចបញ្ចប់ការប៉ះពាល់នៃសារធាតុវិទ្យុសកម្មនោះឡើយ ត្បិតចំណុចនេះជាកត្តាផ្នែករឹង ឬ Hardware ទូរសព្ទ ប៉ុន្តែកំណែអាប់ឌែតរបស់ Apple គឺទំនងដើម្បីកែខៃលើការតេសរកសារធាតុវិទ្យុសកម្មរបស់ទីភ្នាក់ងារបារាំង។
យ៉ាងណាការធ្វើតេសបន្តទៀតរបស់ ANFR នៅប្រទេសបារាំង យើងនឹងរង់ចាំការអាប់ឌែតក្នុងពេលខាងមុខបន្ថែមទៀត៕