Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ឡានអគ្គិសនី Toyota សាកម្ដងជិះបាន ៨០០គ.ម នឹងលេចរូបរាងឆ្នាំ២០២៦
    យានយន្ត

    ឡានអគ្គិសនី Toyota សាកម្ដងជិះបាន ៨០០គ.ម នឹងលេចរូបរាងឆ្នាំ២០២៦

    September 18, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រោយពីបានប្រកាសអំពីរោងចក្រផលិតរថយន្តអគ្គិសនីថ្មីដែលនឹងចាប់ផ្ដើមបញ្ចេញរថយន្តស៊េរីថ្មីនៅឆ្នាំ២០២៦រួចមក ក្រុមហ៊ុន Toyota បានបង្ហាញព័ត៌មានអំពីអាគុយថ្មី និងទំនើប ដែលនឹងត្រូវប្រើលើរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ខ្លួន។

    ក្រុមហ៊ុនរថយន្តជប៉ុននេះ នឹងពឹងផ្អែកលើអាគុយជំនាន់ថ្មីចំនួន៤ប្រភេទ ដោយក្នុងនោះមានចំនួន៣ មានប្រើប្រាស់អាគុយអេឡិចត្រូតបច្ចេកវិទ្យាថ្មី និងមួយទៀតគឺប្រើប្រាស់បច្ចេកវិទ្យាអាគុយស្ងួត។

    ពាណិជ្ជកម្ម

    Toyota និយាយថាអាគុយទាំងនេះ នឹងប្រើប្រាស់លើរថយន្តអគ្គិសនី ១,៧លានគ្រឿង នៃរថយន្ត ៣,៥លានគ្រឿង ដែលក្រុមហ៊ុនរំពឹងថានឹងលក់បាននៅទូទាំងពិភពលោក ត្រឹមឆ្នាំ២០៣០។ អាគុយដែលប្រើបច្ចេកវិទ្យាទំនើប នឹងជាចំណុចមួយដែលអាចទាក់ទាញអតិថិជនជារួម។

    ចាប់ផ្ដើមជាមួយអាគុយលីចួមថាមពលខ្លាំង (Performance Li-Ion Battery) គ្រោងនឹងដាក់ប្រើលើរថយន្តអគ្គិសនីរបស់ Toyota ចាប់ពីឆ្នាំ២០២៦ ដោយវាអាចផ្ដល់ចម្ងាយបើកបរបានដល់ ៨០០គ.ម ជាមួយការជួយពីសមត្ថភាពជ្រែកខ្យល់ប្រសើរជាងមុននៃរថយន្ត និងការបន្ថយទម្ងន់រថយន្តឲ្យស្រាលជាងមុន។

    អាគុយថ្មីប្រភេទនេះក៏រំពឹងថានឹងជួយកាត់បន្ថយការចំណាយលើការផលិតបាន ២០% បើធៀបនឹងរថយន្តអគ្គិសនី Toyota bZ4X នាពេលបច្ចុប្បន្ន ជាមួយការសាកភ្លើងពី ១០% ទៅ ៨០% ចំណាយពេលត្រឹម ២០នាទី ឬតិចជាងនេះ។

    ចូលដល់ចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ Toyota នឹងចាប់ផ្ដើមប្រើប្រាស់អាគុយប្រភេទ Popularization LFP Battery ជាអាគុយមានតម្លៃធូរថ្លៃ ដោយរំពឹងថាកាត់បន្ថយថ្លៃចំណាយបានដល់ ៤០% ធៀបនឹង Toyota bZ4X ប៉ុន្តែអាចបើកបរបានឆ្ងាយជាងមុន ២០% ជាមួយការសាកភ្លើងពី ១០% ទៅ ៨០% ចំណាយពេល ៣០នាទី ឬតិចជាងនេះ។

    ឆ្ពោះចូលឆ្នាំ២០២៧ ដល់ឆ្នាំ២០២៨ នឹងលេចវត្តមានអាគុយជំនាន់ថ្មីទីបី ដែលអាចផ្ដល់ចម្ងាយបើកបរបានដល់ ១០០០គ.ម និងចំណាយពេល ២០នាទី ដើម្បីសាកភ្លើងពី ១០% ទៅ ៨០%។

    នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ដដែល Toyota គ្រោងបង្ហាញចេញអាគុយស្ងួតដំបូងរបស់ខ្លួនសម្រាប់ប្រើលើរថយន្តអគ្គិសនី  ដែលអាចបើកបរបានដល់ចម្ងាយ ១០០០គ.ម និងចំណាយពេលសាកភ្លើងពី ១០% ទៅ ៨០% ក្នុងពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ។

    បន្ថែមពីនេះ Toyota បានឲ្យដឹងថា មានអាគុយស្ងួតមួយប្រភេទទៀតដែលកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ ដែលកំណត់គោលដៅបង្កើនចម្ងាយបើកបរឲ្យបានដល់ ១២០០គ.ម ឯណោះ៕

    ប្រភព ៖ Motor1

    Share. Facebook Telegram WhatsApp
    Previous Articleនៅអាមេរិក ដឹងតែ Tesla លេខ១ហើយ ចុះក្រុមហ៊ុនណាលេខ២ លេខ៣?
    Next Article និយ័តករបារាំងបញ្ជារមិនឱ្យលក់ iPhone 12 លើទឹកដីខ្លួន ត្បិតរកឃើញផលប៉ះពាល់វិទ្យុសកម្ម

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.