Browsing: បច្ចេកវិទ្យា

វាហាក់បីដូចជា Apple នឹងចែកចាយកុំព្យូទ័រ Mac របស់ជាមួយអេក្រង់ Touchscreen នេះបើយោងតាមលោក Mark Gurman របស់ Bloomberg បានរាយការណ៍ថា “វិស្វករ Apple បានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងនេះ” ដោយបន្ថែមថាក្រុមហ៊ុនកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើភាពងាយស្រួលនៃអេក្រង់ Touchscreen សម្រាប់ត្រកូល Mac របស់ខ្លួនជាលើកដំបូងដែលមិនធ្លាប់មាន។…

កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងផ្តល់ការបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដែលវិនិយោគនៅក្នុងស្រុក ដើម្បីពង្រឹងសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ខណៈពេលវាជួយជំរុញដល់សេដ្ឋកិច្ច។ ក្នុងនោះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនដែលធ្វើការវិនិយោគនៅក្នុងស្រុកនឹងត្រូវបានកាត់បន្ថយពន្ធរហូតដល់ ៣៥ ភាគរយដែលនឹងជួយក្រុមហ៊ុនសន្សំបានច្រើនជាង ២,៨២ពាន់លានដុល្លារ នៃការបង់ពន្ធក្នុងឆ្នាំ២០២៤។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីប្រទេសផ្សេងទៀតដូចជាតៃវ៉ាន់ដែលជាកន្លែងផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេលើពិភពលោក Taiwan Semiconductor Manufacturing Co Ltd (TSMC)…

ក្រុមហ៊ុន Samsung Electronics គ្រោងនឹងបង្កើនសមត្ថភាពផលិតបន្ទះឈីបនៅរោងចក្រ semiconductor ដ៏ធំបំផុតរបស់ខ្លួននៅឆ្នាំក្រោយ បើទោះបីជាមានការព្យាករណ៍ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចក៏ដោយ នេះបើតាមការរាយការណ៍របស់កាសែតកូរ៉េខាងត្បូង។ សម្រាប់ការផ្លាស់ប្តូរនេះផ្ទុយទៅនឹងទំហំ នៃការវិនិយោគដោយក្រុមហ៊ុនផលិតបន្ទះឈីបគូប្រជែង ដែលចំពេលមានការធ្លាក់ចុះនៃតម្រូវការ និងការធ្លាក់ចុះនៃបន្ទះឈីប។ អ្នកវិភាគបាននិយាយថា ការតស៊ូរបស់ Samsung ជាមួយនឹងផែនការវិនិយោគ ទំនងជានឹងជួយឱ្យខ្លួនកាន់កាប់ចំណែកទីផ្សារនៅក្នុងបន្ទះឈីប និងគាំទ្រតម្លៃភាគហ៊ុនរបស់ខ្លួន នៅពេលដែលតម្រូវការកើនឡើង។ ក្រុមហ៊ុន…

នាឡិកា Apple Inc របស់ក្រុមហ៊ុន Apple Inc ដែលមានមុខងារ electrocardiogram (ECG) រំលោភលើប៉ាតង់ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ AliveCor Inc នេះបើយោងតាមគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍។ ITC បាននិយាយថា ការនាំចូលនាឡិកាដែលបំពានគួរតែត្រូវបានហាមឃាត់ ប៉ុន្តែវានឹងមិនអនុវត្តការហាមឃាត់នោះទេ រហូតដល់ការប្តឹងតវ៉ាត្រូវបានបញ្ចប់…

ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ – ­ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ   ឌីជីថល​ឈានមុខគេ នៅថ្ងៃនេះបានប្រកាសអំពីវិធានការការពារសុវត្ថិភាពការទូទាត់ថ្មីក្នុងប្រទេសកម្ពុជា ដែលនឹងជួយប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ជួយការពារប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់ និងរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងអាជីវករ។ វិធានការសុវត្ថិភាពថ្មីនេះ គឺជាផ្នែកមួយនៃផែនទីសុវត្ថិភាពរបស់ក្រុមហ៊ុន Visa ដែលត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់ប្រទេសកម្ពុជា ហើយត្រូវបានរចនាឡើងដើម្បីផ្តល់ការការពារកាន់តែប្រសើរឡើងសម្រាប់ប្រតិបត្តិការទូទាត់តាមរយៈអ៊ីនធើណេត និងតាមបណ្តាហាង។…

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Apple Inc កំពុងរៀបចំដើម្បីចាប់ផ្តើមផលិត បន្ទះឈីបសម្រាប់ឧបករណ៍របស់ខ្លួនពីរោងចក្រដែលកំពុងសាងសង់នៅរដ្ឋអារីហ្សូណា (Arizona) ក្នុងសហរដ្ឋអាមេរិក។ របាយការណ៍បាននិយាយថាក្រុមហ៊ុនក៏អាចពង្រីកការផ្គត់ផ្គង់បន្ទះសៀគ្វីរបស់ខ្លួនពីរោងចក្រនៅអឺរ៉ុបផងដែរ ដោយយោងតាមការកត់សម្គាល់របស់នាយកប្រតិបត្តិ Tim Cook នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយក្នុងប្រទេសអាល្លឺម៉ង់ជាមួយវិស្វករក្នុងស្រុក និងបុគ្គលិកលក់រាយ។ យោងតាមរបាយការណ៍នេះ លោក Tim Cook…

ការផ្លាស់ប្តូរចិត្តរបស់ Elon Musk ជុំវិញកិច្ចព្រមព្រៀងទិញផ្តាច់របស់គាត់សម្រាប់ Twitter ត្រូវបានស្វាគមន៍ជាមួយនឹងរលកនៃតម្លៃកើនឡើងនៅលើភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ទោះបីជាអ្នកវិនិយោគ Tesla ភ័យខ្លាចថាមហាសេដ្ឋីកំពុងព្រលែងខ្លួនគាត់ពេក។ លោក Musk ដែលបានលក់ភាគហ៊ុន Tesla ដែលមានតម្លៃជាង ១៥ ពាន់លានដុល្លារកាលពីដើមឆ្នាំនេះ ដើម្បីផ្តល់មូលនិធិដល់កិច្ចព្រមព្រៀងនោះ បានគំរាមបោះបង់ចោលការទិញយកបណ្តាញសង្គមនេះ ដោយលើកឡើងពីគណនីក្លែងក្លាយមួយចំនួនធំ ហើយបានទទួលបណ្តឹងពី…

Meta Platforms បានធ្វើការប្រកាសអំពីស៊េរីនៃទម្រង់ផ្សាយពាណិជ្ជកម្មថ្មីកាលពីថ្ងៃអង្គារ ទី៤ ខែតុលានេះ ក្នុងគោលបំណងបង្កើតនូវទម្រង់នៃការអាចស្វែងចំណូលថ្មី សម្រាប់វីដេអូខ្លីៗ និងអាជីវកម្មនៃការផ្សាយផលិតផលដែលខ្លួន ដោយបានកំណត់ថាជាគន្លឹះដែលអាចកើនឡើងនៅឆ្នាំនេះ។ នៅក្នុង Blog ដែលបានបង្ហោះ ក្រុមហ៊ុនមេរបស់ Facebook និង Instagram បាននិយាយថា ខ្លួនកំពុងចាប់ផ្តើមធ្វើតេស្តសម្រាប់ទម្រង់ផ្សាយពាណិជ្ជកម្មវីដេអូ “Post-Loop”។ ការបង្ហោះបាននិយាយថាទម្រង់…

Spotify Technology SA កំពុងប្រជែងជាមួយ Amazon.com Inc’s Audible ជាមួយនឹងការបើកដំណើរការសេវាកម្មសៀវភៅ Audiobook របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុនស៊ុយអែតមយយនេះបាននិយាយនៅក្នុង blog មួយកាលពីថ្ងៃអង្គារ ទី២០ ថាអ្នកប្រើប្រាស់ Spotify នៅក្នុងប្រទេសអាមេរិកនឹងអាចចូលប្រើ Audiobook ជាង ៣០០…

YouTube បានបង្ហាញវិធីថ្មីសម្រាប់អ្នកបង្កើតក្នុងការរកលុយតាមវីដេអូខ្លីៗ ដោយនឹងក្លាយការប្រកួតប្រជែងកាន់តែខ្លាំងពី TikTok ។ សេវាកម្ម​ស្ទ្រីម​ដែល​គ្រប់គ្រង​ដោយ Google បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ណែនាំ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​មុខងារ​វីដេអូ​ខ្លីៗ​របស់​ខ្លួន និង​ផ្តល់​ឱ្យ​អ្នក​បង្កើត​វីដេអូ​ទទួល​បាន ៤៥ ភាគរយ​នៃ​ប្រាក់​ចំណូល។ ដោយប្រៀបធៀបជាមួយនឹងការចែកចាយស្តង់ដាររបស់ខ្លួនចំនួន ៥៥ ភាគរយសម្រាប់វីដេអូនៅខាងក្រៅ Shorts និងមូលនិធិ ១ ពាន់លានដុល្លាររបស់ TikTok…