Browsing: បច្ចេកវិទ្យា

សព្វថ្ងៃកម្មវិធីធនាគារ ឬ Mobile App កាន់តែទំនើប និងមានបំពាក់ប្រព័ន្ធសុវត្ថិភាពច្រើនជាន់ ដើម្បីការពារពីការវាយប្រហារផ្សេងៗ និងការក្លែងបន្លំនានាជនខិលខូច​ ប៉ុន្ដែទោះការពារខ្លាំងយ៉ាងណា បើយើងអ្នកប្រើចន្លោះប្រហោង ខ្វះការប្រុងប្រយ័ត្ន នោះលុយរបស់យើងអាចជួបហានិភ័យ​ តាមវិធីផ្សេងៗដូចយើងមានរៀបរាប់តទៅនេះ៖ ១. កុំឱ្យគេដឹងព័ត៌មានសម្ងាត់របស់គណនីធនាគារ  ដូចជាពាក្យសម្ងាត់ ឬលេខសម្ងាត់ សារលេខកូដ OTP សម្រាប់បញ្ជាក់ពេល…

ក្រុមហ៊ុនអាវកាស SpaceX របស់មហាសេដ្ឋី Elon Musk នឹងបង្ហោះផ្កាយរណបសម្រាប់ទ្រទ្រង់​ មុខងារ Emergency SOS របស់ iPhone 14។ ដែលការបាញ់បង្ហោះនេះត្រូវបានចចារទិញក្នុងតម្លៃ ៦៤លានដុល្លារ​​ ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៥ ពីក្រុមហ៊ុន Globalstar ដែលជាដៃគូរបស់…

ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ នៅក្នុង​ពិភពលោក ​បាន​ចេញផ្សាយការសិក្សារ[1]ចុងក្រោយ​របស់​ខ្លួន ដែលបានបង្ហាញពីអ្នកប្រើប្រាស់កម្ពុជាមានភាពស៊ាំ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ទម្រង់ថ្មីសម្រាប់ការទូទាត់តាមរយៈការប្រើប្រាស់ កាតឥណទាន/ឥណពន្ធ ដែលជាច្រកផ្លូវដ៏សំខាន់ក្នុងការធ្វើ      បរិយាបន្នហិរញ្ញវត្ថុឆ្ពោះទៅរកសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ តាមរយៈការសិក្សានេះក៏បានបញ្ជាក់ផងដែរថា ប្រជាជនកម្ពុជាទទួលយកទម្រង់ថ្មីនៃការទូទាត់ ដោយការប្រើប្រាស់កាតឥណទាន/ឥណពន្ធ កំពុងមានប្រជាប្រិយភាព ក្នុងនោះ​ ប្រមាណ ៣៥ភាគរយ នៃអ្នកចូលរួមស្ទង់មតិ​ បាននិយាយថាពួកគេកំពុងប្រើប្រាស់ទម្រង់ទូទាត់មួយនេះ។ ចំណាប់អារម្មណ៍ជាពិសេសលើប្រភេទកាតដែលមានផ្ទុកបច្ចេកវិទ្យា…

[បច្ចេកវិទ្យា] អ្នកផ្តល់សេវាផ្ទុកទិន្នន័យលើពពក(Cloud storage) Dropbox បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ថា ក្រុមហ៊ុនខ្លួននឹងកាត់បន្ថយកម្លាំងពលកម្មសកលរបស់ខ្លួនចំនួន ១៦ភាគរយ ដើម្បីកាត់បន្ថយការចំណាយបន្ទាប់ពីកំណើន Cloud ធ្លាក់ចុះ ហើយជំនួសមកវិញជាមួយការជួលអ្នកដែលមានទេពកោសល្យថ្មីដើម្បីបង្កើតនូវបច្ចេកវិទ្យា AI សម្រាប់ខ្លួន។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Dropbox លោក Drew Houston បាននិយាយថា…

បើយោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មបានថ្លែងទៅកាន់សន្និសីទមួយកាលពីថ្ងៃចន្ទថាក្រុមហ៊ុន Apple Inc ចង់ឱ្យប្រទេសឥណ្ឌាមានចំណែករហូតដល់ ២៥ភាគរយនៃផលិតកម្មរបស់ខ្លួនពី ៥ ភាគរយទៅ ៧ ភាគរយដែលមាននៅពេលឥឡូវនេះ ខណៈដែលក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះបន្តផ្លាស់ប្តូរការផលិតរបស់ខ្លួនអោយឆ្ងាយពីប្រទេសចិន។ លោក Piyush Goyal បាននិយាយថា “Apple, វាជារឿងជោគជ័យមួយបន្ថែមទៀត” ដោយបានលើកយកប្រទេសឥណ្ឌាជាទិសដៅផលិតកម្មប្រកួតប្រជែង “ពួកគេមានប្រហែល…

យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Spotify ទំនងកាត់បន្ថយបុគ្គលិកបន្ថែមនៅសប្តាហ៍នេះ ដើម្បីកាត់បន្ថយចំណាយ ដែលដូចគ្នាទៅនឹងក្រុមហ៊ុនផ្សេងទៀតៗដូចជា Alphabet Inc, Amazon.com Inc និង Microsoft Corp ដែលបានកាត់បន្ថយបុគ្គលិករាប់ពាន់នាក់របស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាបានកាត់បន្ថយការងារកាលពីឆ្នាំមុន ដោយសារការកើនឡើងនៃតម្រូវការក្នុងអំឡុងពេលជំងឺរាតត្បាត ហើយការបញ្ឈប់ការងារបានបន្តនៅឆ្នាំនេះជាមួយនឹងក្រុមហ៊ុនដែលកំពុងស្វែងរកការរក្សាការចំណាយដើម្បីកាត់បន្ថយការធ្លាក់ចុះនៃសេដ្ឋកិច្ច។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ…

ការនាំចេញកុំព្យូទ័រជាសកលត្រូវបានគេរំពឹងថានឹងកើនឡើងចាប់ពីចុងឆ្នាំ ២០២៣ ជាមួយនឹងការធ្វើឱ្យប្រសើរនូវប្រព័ន្ធនៃវដ្តថ្មីដែលទំនងជានឹងបង្កើនល្បឿនកំណើននៅឆ្នាំក្រោយនេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC និង Canalys ។ ក្រុមហ៊ុនស្រាវជ្រាវបាននិយាយថា រហូតមកដល់ពេលនេះ អតិថិជនដែលរងផលប៉ះពាល់ដោយអតិផរណា និងវិបត្តិសេដ្ឋកិច្ចបាននឹងកំពុងពន្យារពេលការធ្វើឱ្យប្រសើរឡើងប្រព័ន្ធ ប៉ុន្តែទាំងនេះនឹងត្រូវបានជំរុញទៅក្នុងផ្នែកចុងក្រោយនៃឆ្នាំនេះ និងជំរុញឱ្យមានកំណើនទីផ្សារកុំព្យូទ័រ។ អ្នកវិភាគ IDC បាននិយាយថា “ផ្នែកពាណិជ្ជកម្មមានកត្តាជំរុញជាច្រើនឆ្ពោះទៅរកកំណើន រួមទាំងការខិតជិតដល់ទីបញ្ចប់នៃការគាំទ្រសម្រាប់ Windows 10។…

វាហាក់បីដូចជា Apple នឹងចែកចាយកុំព្យូទ័រ Mac របស់ជាមួយអេក្រង់ Touchscreen នេះបើយោងតាមលោក Mark Gurman របស់ Bloomberg បានរាយការណ៍ថា “វិស្វករ Apple បានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងនេះ” ដោយបន្ថែមថាក្រុមហ៊ុនកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើភាពងាយស្រួលនៃអេក្រង់ Touchscreen សម្រាប់ត្រកូល Mac របស់ខ្លួនជាលើកដំបូងដែលមិនធ្លាប់មាន។…

កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងផ្តល់ការបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដែលវិនិយោគនៅក្នុងស្រុក ដើម្បីពង្រឹងសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ខណៈពេលវាជួយជំរុញដល់សេដ្ឋកិច្ច។ ក្នុងនោះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនដែលធ្វើការវិនិយោគនៅក្នុងស្រុកនឹងត្រូវបានកាត់បន្ថយពន្ធរហូតដល់ ៣៥ ភាគរយដែលនឹងជួយក្រុមហ៊ុនសន្សំបានច្រើនជាង ២,៨២ពាន់លានដុល្លារ នៃការបង់ពន្ធក្នុងឆ្នាំ២០២៤។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីប្រទេសផ្សេងទៀតដូចជាតៃវ៉ាន់ដែលជាកន្លែងផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេលើពិភពលោក Taiwan Semiconductor Manufacturing Co Ltd (TSMC)…

ក្រុមហ៊ុន Samsung Electronics គ្រោងនឹងបង្កើនសមត្ថភាពផលិតបន្ទះឈីបនៅរោងចក្រ semiconductor ដ៏ធំបំផុតរបស់ខ្លួននៅឆ្នាំក្រោយ បើទោះបីជាមានការព្យាករណ៍ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចក៏ដោយ នេះបើតាមការរាយការណ៍របស់កាសែតកូរ៉េខាងត្បូង។ សម្រាប់ការផ្លាស់ប្តូរនេះផ្ទុយទៅនឹងទំហំ នៃការវិនិយោគដោយក្រុមហ៊ុនផលិតបន្ទះឈីបគូប្រជែង ដែលចំពេលមានការធ្លាក់ចុះនៃតម្រូវការ និងការធ្លាក់ចុះនៃបន្ទះឈីប។ អ្នកវិភាគបាននិយាយថា ការតស៊ូរបស់ Samsung ជាមួយនឹងផែនការវិនិយោគ ទំនងជានឹងជួយឱ្យខ្លួនកាន់កាប់ចំណែកទីផ្សារនៅក្នុងបន្ទះឈីប និងគាំទ្រតម្លៃភាគហ៊ុនរបស់ខ្លួន នៅពេលដែលតម្រូវការកើនឡើង។ ក្រុមហ៊ុន…