Browsing: Disney

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Walt Disney និងតារាស្រី Scarlett Johansson បានសម្រេចចិត្តបញ្ចប់វិវាទផ្លូវច្បាប់ជាផ្លូវការ ជុំវិញការចេញផ្សាយខ្សែភាពយន្ត Black Widow។

តារាសម្តែងស្រីអាមេរិក Scarlett Johansson កំពុងតែប្តឹងទៅក្រុមហ៊ុន Disney ពីបទរំលោភកិច្ចសន្យា បន្ទាប់ពីក្រុមហ៊ុននេះបានចាក់ផ្សាយខ្សែភាពយន្ត Black Widow ក្នុងពេលដំណាលគ្នា នឹងការចេញផ្សាយនៅរោងភាពយន្ត។

ក្រុមហ៊ុន Walt Disney Co. បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបិទហាង Disney Stores យ៉ាងហោចណាស់ ចំនួន ៦០ កន្លែងនៅទូទាំងអាមេរិកខាងជើង ក្នុងឆ្នាំ ២០២១ នេះ។

ខណៈពេលដែលសួនកម្សាន្ត Disney ភាគច្រើនត្រូវបានបើកអំឡុងត្រីមាសទី ៤ ការបន្តបិទ Disneyland នៅសហរដ្ឋអាមេរិក បានបណ្តាលឲ្យមានបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំង។

ភាគហ៊ុនរបស់ក្រុមហ៊ុន Disney បានកើនឡើងដល់ ៤,៧% កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមហ៊ុនកម្សាន្តយក្សមួយនេះ បាននិយាយថា ខ្លួននឹងរៀបចំអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តរបស់ខ្លួនឡើងវិញ ដើម្បីធ្វើឲ្យសេវាកម្មផ្សាយផ្ទាល់ Disney+ របស់ខ្លួនទទួលបានជោគជ័យ។