ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen AG បានលក់ដាច់រថយន្តអគ្គិសនីត្រកូល ID. សរុបចំនួន ៥ ៨០០គ្រឿង ក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក នៅក្នុងខែកក្កដា កើនឡើងពីចំនួនជិត ៣ ០០០ គ្រឿងកាលពីខែមុន។
Browsing: រថយន្តអគ្គិសនី
ខណៈពេលដែលការលក់រថយន្តអគ្គិសនីចាប់ផ្តើមដំណើរការ ហើយរថយន្តប្រើម៉ាស៊ីនម៉ាស៊ីននឹងត្រូវបញ្ឈប់ជីវិតជាបណ្តើរៗ នៅត្រឹមឆ្នាំ ២០៣៥ អឺរ៉ុប កំពុងសម្លឹងរកការអភិវឌ្ឍមូលដ្ឋានផលិតកម្មអាគុយអគ្គិសនីរបស់ខ្លួន។
ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) បានបង្ហាញថាប្រហែល ១១ ភាគរយនៃរថយន្តចំនួន ១១,៦ លានគ្រឿងដែលត្រូវបានលក់នៅសហភាពអ៊ឺរ៉ុប, អៀឡង់, ន័រវែស និងចក្រភពអង់គ្លេស កាលពីឆ្នាំមុនគឺជារថយន្តអគ្គិសនី ឬ រថយន្តកូនកាត់ PHEV។ រថយន្តអគ្គិសនីមួយក្នុងចំណោមរថយន្តថ្មីចំនួន ៩ គ្រឿងដែលត្រូវបានលក់ ដោយវាតំណាងឱ្យការកើនឡើងពី ៣.៥% ក្នុងឆ្នាំ…
យោងតាមកាសែត Bangkok Post បានឲ្យដឹងថា ប្រទេសថៃទើបតែសម្រេចចិត្តពន្លឿនការធ្វើមូលដ្ឋានីយកម្មនៃការដំឡើងរថយន្តអគ្គិសនី។
ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងមានស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី ចំនួនជាង ២ ០០០ កន្លែង នៅទូទាំងប្រទេស ក្នុងឆ្នាំ ២០២១ នេះ ដើម្បីពង្រីកប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីក្នុងប្រទេស។
ក្រុមហ៊ុនរថយន្តអង់គ្លេស Aston Martin រំពឹងថារថយន្តអគ្គិសនីរបស់ខ្លួន អាចនឹងលក់បានច្រើនជាង ២០% នៃចំនួនលក់សរុបនៅទូទាំងពិភពលោក នៅត្រឹមឆ្នាំ២០២៤។
ក្រុមហ៊ុន Tesla បានរាយការណ៍អំពីប្រាក់ចំណេញជាប់ៗគ្នា ៥ ត្រីមាស ហើយបាននិយាយថា ខ្លួននៅតែបន្តរក្សាជំហរផ្គត់ផ្គង់រថយន្តឲ្យបានចំនួន ៥០០ ០០០ គ្រឿងនៅឆ្នាំ ២០២០ បើទោះបីជាក្រុមហ៊ុនរថយន្តដទៃផ្សេងទៀតនៅលើពិភពលោក មានចំនួនលក់ធ្លាក់ចុះខ្សោយក៏ដោយ។ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានកោតសរសើរក្រុមអ្នកគ្រប់គ្រងរបស់លោកយ៉ាងខ្លាំង ដែលទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលនេះ។…
ការសិក្សារថ្មីមួយបានបង្ហាញឲ្យដឹងថា តម្លៃចំណាយសម្រាប់ការផលិតរថយន្តអគ្គិសនី អាចស្មើរថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ប្រើប្រេងម៉ាស៊ូត ឬសាំង) លឿនបំផុតត្រឹមដើមឆ្នាំ២០២៤។
ក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនកំពុងវិនិយោគលុយប្រហែល ២,២ ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការផលិតកម្មរបស់ខ្លួន ដែលភាគច្រើនដើម្បីបង្កើនការផលិតរថយន្តអគ្គិសនី។