Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»ការសិក្សាថ្មី៖ តម្លៃផលិតឡានអគ្គិសនី អាចស្មើនឹងឡានប្រើម៉ាស៊ីនប្រេង នៅឆ្នាំ២០២៤
    សេដ្ឋកិច្ចពិភពលោក

    ការសិក្សាថ្មី៖ តម្លៃផលិតឡានអគ្គិសនី អាចស្មើនឹងឡានប្រើម៉ាស៊ីនប្រេង នៅឆ្នាំ២០២៤

    October 29, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការសិក្សារថ្មីមួយបានបង្ហាញឲ្យដឹងថា តម្លៃចំណាយសម្រាប់ការផលិតរថយន្តអគ្គិសនី អាចស្មើរថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ប្រើប្រេងម៉ាស៊ូត ឬសាំង) លឿនបំផុតត្រឹមដើមឆ្នាំ២០២៤។

    ពាណិជ្ជកម្ម

    ការស្រាវជ្រាវពីធនាគារវិនិយោគស្វីស UBS បង្ហាញថា ការចំណាយបន្ថែមក្នុងការផលិតអាគុយសម្រាប់រថយន្តអគ្គិសនី បើប្រៀបធៀបនឹងរថយន្តប្រើម៉ាស៊ីនចំហេះក្នុង នឹងធ្លាក់ចុះមកសល់ត្រឹមតែ ១ ៩០០ ដុល្លារក្នុងមួយរថយន្ត នៅឆ្នាំ ២០២២ មុននឹងស្មើគ្នាទាំងស្រុងនៅឆ្នាំ ២០២៤។

    UBS បានឈានដល់ការសន្និដ្ឋាននេះ ដោយវិភាគលើអាគុយពីក្រុមហ៊ុនផលិតអាគុយធំៗបំផុតចំនួន ៧។ នេះដោយសារតែអាគុយមានតម្លៃចន្លោះពី ១ភាគ៤ ទៅ ២ភាគ៥ នៃថ្លៃរថយន្តអគ្គិសនីទាំងមូល។ ធនាគារវិនិយោគខាងលើបានបន្ថែមថា ថ្លៃដើមអាចធ្លាក់ចុះដល់ក្រោម ១០០ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង ត្រឹមឆ្នាំ ២០២២។

    UBS ក៏រំពឹងថា ចំណែកទីផ្សាររថយន្តអគ្គិសនីនឹងឈានដល់ ១៧ ភាគរយនៃការលក់ជាសកល នៅឆ្នាំ ២០២៥ និង ៤០ ភាគរយនៅឆ្នាំ ២០៣០ ទៀតផង៕

    រថយន្តអគ្គិសនី អាជីវកម្មពិភពលោក
    Share. Facebook Telegram WhatsApp
    Previous Articleសហរដ្ឋអាមេរិក នឹងចំណាយលុយ ៣៧៥ លានដុល្លារ ទិញថ្នាំព្យាបាលជំងឺកូវីដ១៩
    Next Article អាជីវកម្មទាំង ២៥ បង់លុយ ១១៥ លានដុល្លារឲ្យ ដូណាល់ ត្រាំ ស្ងាត់ៗរាល់ឆ្នាំ

    Related Posts

    Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    April 9, 20241 Min Read

    អាហារជំរុញឱ្យអតិផរណាប៉ាគីស្ថានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣៦,៤% ក្នុងខែមេសា

    May 3, 20231 Min Read

    កំណើន GDP របស់វៀតណាមនៅត្រីមាសទី ៣ កើនឡើងលឿនរហូតដល់ ១៣,៦៧ភាគរយ ដោយសារការស្ទុះងើបឡើងវិញនៃផលិតកម្ម

    September 29, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.