Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»អាជីវកម្មទាំង ២៥ បង់លុយ ១១៥ លានដុល្លារឲ្យ ដូណាល់ ត្រាំ ស្ងាត់ៗរាល់ឆ្នាំ
    សេដ្ឋកិច្ចពិភពលោក

    អាជីវកម្មទាំង ២៥ បង់លុយ ១១៥ លានដុល្លារឲ្យ ដូណាល់ ត្រាំ ស្ងាត់ៗរាល់ឆ្នាំ

    October 29, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ប្រធានាធិបតីអាមេរិក លោគ ដូណាល់ ត្រាំ មានអតិថិជនច្រើនណាស់។ មានអ្នកខ្លះទិញអាហារនៅ Trump Tower របស់លោក ដោយចំណាយ ២០ ដុល្លារលើប៊ឺហ្គឺរ។ មានអ្នកដែលស្នាក់នៅក្នុងបន្ទប់សណ្ឋាគាររបស់លោក ដោយចំណាយ ៤៧៥ ដុល្លារសម្រាប់គ្រែមួយ។ មានអ្នកផ្សេងទៀតចូលរួមក្លឹបដែលគ្រប់គ្រងដោយលោក ត្រាំ ប្រហែលជាចាយលុយដល់ ២០ ម៉ឺនដុល្លារ។ ប៉ុន្តែអតិថិជនសំខាន់បំផុតរបស់ប្រធានាធិបតីអាមេរិករូបនេះ គឺក្រុមហ៊ុនជួលទីតាំងនៅអគារ Trump Tower របស់លោក។

    ពាណិជ្ជកម្ម

    បើនិយាយឲ្យចំទៅវាមិនច្រើនប៉ុន្មានទេ ប៉ុន្តែពួកគេចាយលុយដុំ។ តាមពិតគ្រាន់តែអ្នកជួល ២៥ នាក់នោះ បានបង់ថ្លៃជួលប្រមាណ ១១៥ លានដុល្លារជារៀងរាល់ឆ្នាំឲ្យទៅលោក ត្រាំ បាត់ទៅហើយ។ ការបង់ប្រាក់នោះមានចំនួនប្រហែល ២០% នៃប្រាក់ចំណូលទាំងអស់ ដែលហូរចូលក្នុងអាណាចក្រជំនួញរបស់លោក ត្រាំ។

    ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

    ដោយសារតែការជួលកន្លែងទំនេរជាអាជីវកម្មដែលមានប្រាក់ចំណេញខ្ពស់ ដូច្នេះទឹកប្រាក់ចំនួន ១១៥ លានដុល្លារ អាចនឹងទទួលបានប្រាក់ចំណេញប្រតិបត្តិការចំនួន ៦៥ លានដុល្លារ ឬប្រហែល ៤០ ភាគរយនៃប្រាក់ចំណូលសរុបរបស់ Trump Organization នៅក្នុងឆ្នាំធម្មតា។

    គួរឲ្យដឹងថា ម៉ូយធំ ២ ដែលជួយរកចំណូលឲ្យលោក ត្រាំ បានច្រើនបំផុតគឺ Gucci និង Nike ដែលចាយលុយប្រហែល ២២លានដុល្លារ និង ១៣លានដុល្លារក្នុងមួយឆ្នាំៗ៕

    ដូណាល់ ត្រាំ អាជីវកម្មពិភពលោក
    Share. Facebook Telegram WhatsApp
    Previous Articleការសិក្សាថ្មី៖ តម្លៃផលិតឡានអគ្គិសនី អាចស្មើនឹងឡានប្រើម៉ាស៊ីនប្រេង នៅឆ្នាំ២០២៤
    Next Article Ford រកបានប្រាក់ចំណេញច្រើនជាងការរំពឹងទុក ខណៈចំនួនលក់ងើបឡើងវិញ

    Related Posts

    Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    April 9, 20241 Min Read

    អាហារជំរុញឱ្យអតិផរណាប៉ាគីស្ថានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣៦,៤% ក្នុងខែមេសា

    May 3, 20231 Min Read

    កំណើន GDP របស់វៀតណាមនៅត្រីមាសទី ៣ កើនឡើងលឿនរហូតដល់ ១៣,៦៧ភាគរយ ដោយសារការស្ទុះងើបឡើងវិញនៃផលិតកម្ម

    September 29, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.