Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»សហរដ្ឋអាមេរិក នឹងចំណាយលុយ ៣៧៥ លានដុល្លារ ទិញថ្នាំព្យាបាលជំងឺកូវីដ១៩
    ផ្សេងៗ

    សហរដ្ឋអាមេរិក នឹងចំណាយលុយ ៣៧៥ លានដុល្លារ ទិញថ្នាំព្យាបាលជំងឺកូវីដ១៩

    October 28, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតឱសថ Eli Lilly ​បានប្រកាសពីកិច្ចព្រមព្រៀងតម្លៃ ៣៧៥ លានដុល្លារ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់ថ្នាំចំនួន ៣០០ ០០០ បំពង់ ដល់អ្នកជំងឺកូវីដ១៩ ដែលមានហានិភ័យខ្ពស់ ប៉ុន្តែត្រូវរង់ចាំការអនុម័តជាបន្ទាន់ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (Food and Drug Administration ឬហៅកាត់ថា FDA) សិន។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុនឱសថ Eli Lilly បាននិយាយកាលពីថ្ងៃពុធថា ខ្លួនរំពឹងថានឹងផលិតថ្នាំចំនួន ១ លានបំពង់នៅដំណាច់ឆ្នាំនេះ ខណៈថ្នាំចំនួន ១០០ ០០០ បំពង់បានរៀបចំរួចរាល់ ត្រៀមនឹងចែកចាយទូទាំងពិភពលោកក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការអនុញ្ញាត។ ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា វានឹងអាចព្យាបាលអ្នកជំងឺកម្រិតស្រាលទៅមធ្យមបាន។

    គួរឲ្យដឹងថា ដំបូងរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងចំណាយលុយ ៣៧៥ លានដុល្លារ សម្រាប់ថ្នាំចំនួន ៣០០ ០០០ បំពង់សិន ប្រសិនបើ FDA ផ្តល់ការអនុញ្ញាតឲ្យប្រើ Emergency Use Authorization ឬ EUA។ អ្នកជំងឺនឹងមិនត្រូវបង់លុយសម្រាប់ថ្នាំនោះឡើយ។

    ក្រុមហ៊ុន Eli Lilly បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងដំបូងគឺសម្រាប់ចែកចាយក្នុងរយៈពេលពីរខែ បន្ទាប់ពីការអនុញ្ញាតឲ្យប្រើ EUA ហើយក៏ផ្តល់នូវជម្រើសសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការទិញបន្ថែមដល់ចំនួន ៦៥០ ០០០ បំពង់ទៀត រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១៕

    កូវីដ១៩ សហរដ្ឋអាមេរិក
    Share. Facebook Telegram WhatsApp
    Previous ArticleJaguar Land Rover ត្រៀមលុយ ១១៧ លានដុល្លារ បង់ថ្លៃសំណងមួយ
    Next Article ការសិក្សាថ្មី៖ តម្លៃផលិតឡានអគ្គិសនី អាចស្មើនឹងឡានប្រើម៉ាស៊ីនប្រេង នៅឆ្នាំ២០២៤

    Related Posts

    សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បង្ហាញភាពជាដៃគូថ្មី ដើម្បីជួយប្រទេសឥណ្ឌូណេស៊ីចាកឆ្ងាយពីការប្រើឥន្ធនៈហ្វូស៊ីល

    November 21, 20221 Min Read

    H&M ទទួលបានប្រាក់ចំណូលកើនទ្បើង ប៉ុន្តែការបិទហាងនៅរុស្ស៊ីនៅតែជាបញ្ហារបស់ខ្លួន

    March 31, 20221 Min Read

    អាមេរិក និងជប៉ុន យល់ព្រមលុបបំបាត់ពន្ធដែកថែប កាលសម័យ ដូណាល់ ត្រាំ

    February 9, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.