Browsing: Xiaomi

កាលពីថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសឥណ្ឌា បាននិយាយថា ខ្លួនបានស្នើសុំឲ្យអង្គភាពក្នុងស្រុកនៃក្រុមហ៊ុនស្មាតហ្វូនយក្សរបស់ចិន Xiaomi បង់ពន្ធនាំចូលចំនួន ៨៧,៨០លានដុល្លារអាមេរិក បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថាក្រុមហ៊ុននេះបានគេចវេសពីពន្ធមួយចំនួន។

ក្រុមហ៊ុនស្មាតហ្វូនយក្សរបស់ចិន Xiaomi នឹងសាងសង់រោងចក្រមួយកន្លែង ដែលអាចផលិតរថយន្តបាន ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំ នៅទីក្រុងប៉េកាំង សម្រាប់ផ្នែករថយន្តអគ្គិសនីរបស់ខ្លួន។

នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បាននិយាយនៅថ្ងៃអង្គារទី ១៩ ខែតុលានេះថា ក្រុមហ៊ុនផលិតស្មាតហ្វូនចិននេះ នឹងផលិតរថយន្តផ្ទាល់ខ្លួនក្នុងចំនួនច្រើន នៅឆមាសទីមួយ នៃឆ្នាំ ២០២៤។

ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei Technologies Co. ធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែវាក៏បានធ្វើឲ្យក្រុមហ៊ុនចិនផ្សេងទៀតកំពុងទទួលបានអត្ថប្រយោជន៍ដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Xiaomi Corp ក្រោងនឹងផលិតរថយន្តអគ្គិសនី ដោយប្រើប្រាស់រោងចក្ររបស់ក្រុមហ៊ុន Great Wall Motor Co Ltd។

ការហាមឃាត់របស់អាមេរិក លើក្រុមហ៊ុន Xiaomi ទំនងជាមិនធ្វើឲ្យការលក់របស់ក្រុមហ៊ុនផលិតស្មាតហ្វូនចិននេះធ្លាក់ចុះនោះទេ ដរាបណាក្រុមហ៊ុនមិនត្រូវបានដកហូតសិទ្ធិចូលប្រើ Google Mobile Service (GMS) នោះ។

ក្រុមហ៊ុន Xiaomi របស់ចិនបានវ៉ាដាច់ក្រុមហ៊ុន Apple ជាលើកដំបូង ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលំដាប់ទី ៣ នៅលើពិភពលោក ដោយការនាំចេញនៅក្នុងខែកក្កដាដល់ខែកញ្ញា ដោយទាត់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ ចេញពីចំណាត់ថ្នាក់កំពូលទាំង ៣ នៅលើពិភពលោកជាលើកដំបូង ក្នុងរយៈពេល ១០ ឆ្នាំ។