Browsing: Toyota

ក្រុមហ៊ុន Toyota បានប្រកាសនៅថ្ងៃនេះប្រាក់ចំណេញរបស់ខ្លួនបានថយចុះ ៤២% នៅក្នុងត្រីមាសដំបូងនៃ​វដ្ដអាជីវកម្មរបស់ខ្លួនដែលបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ដែលលទ្ធផលនេះបានធ្វើ​ឲ្យអ្នក​វិភាគភ្ញាក់ផ្អើលជាខ្លាំង និងបានធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​របស់ Toyota ថយចុះផងដែរ។ ក្នុងរយៈពេលបីខែ Toyota អាចស្វែងរកប្រាក់ចំណេញបានត្រឹមប្រមាណ ៤,៣៥ពាន់​លាន​ដុល្លារ ធៀបនឹង​ប្រាក់​ចំណេញ​ប្រមាណ ៧,៥​ពាន់​លាន​ដុល្លារ ដែលរកបានក្នុងពេលដូចគ្នាកាលពី​ឆ្នាំកន្លងទៅ។ អ្នក​វិភាគ​បាន​រំពឹង​ពីការធ្លាក់ចុះ​នៃប្រាក់​ចំណេញនេះ ប៉ុន្តែរំពឹងថាធ្លាក់ចុះ ១៥%…

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota កំពុងតែស្ថិតនៅ​ក្នុង​ស្ថានភាព​ល្អ​មួយ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ផលិតរថយន្តធំលំដាប់​លេខ​មួយ​រយៈពេលបី​ឆ្នាំ​ជាប់គ្នា បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្ដើមទំព័រឆ្នាំ២០២២យ៉ាងខ្លាំងក្លាជាង Volkswagen Group។ រយៈពេលបួនខែដំបូងនៃឆ្នាំនេះ Toyota អាចលក់ចេញរថយន្តបានសរុប ៣ ៤២៩ ៦៣៦គ្រឿង រាប់បញ្ចូល​ទាំង​រថយន្ត​របស់​ម៉ាក Daihatsu និង Hino ផងដែរ។ ត្បិតថាតួលេខនេះធ្លាក់ចុះ ៥,៨% ធៀបនឹង៤ខែដំបូងនៃ​ឆ្នាំ២០២១…

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានខកខានការផលិតរថយន្តជាសកលកាលពីខែមសាកន្លងទៅនេះដោយសារតែការរាលដាលឆ្លងជំងឺកូវីត-១៩ និងកង្វះបន្ទះឈីប។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន Reuters។ យោងតាមការលក់រថយន្តរបស់ក្រុមហ៊ុន Toyota កាលពីខែមេសាកន្លងទៅនេះបានចំនួនប្រមាណ ៦៩២,២៥៩ គ្រឿង ដែលធ្វើឱ្យការលក់នេះធ្លាក់ចុះរហូតដល់ ៩,១% បើធៀបដូចគ្នាកាលពីឆ្នាំមុន ហើយការធ្លាក់ចុះការលក់រថយន្តនេះប្រហែល ៧៥០,០០០ គ្រឿងនៅទូទាំងពិភពលោក។ ដោយទ្បែកចំពោះក្រុមហ៊ុន Toyota…

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota គ្រោងនឹងកាត់បន្ថយការផលិតរថយន្តមកត្រឹម ៨ ម៉ឺនគ្រឿងវិញជាលើកទី ២ នៅក្នុងសប្តាហ៍នេះដោយសារតែការបិទខ្ទប់នៃការរាលដាលឆ្លងជំងឺកូវីត-១៩ នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។ ក្រុមហ៊ុន Toyota ដែលជាផលិតរថយន្តធំជាងគេរបស់ប្រទេសជប៉ុន បានបញ្ចេញសេចក្តីថ្លៃងការណ៍មួយថាខ្លួននឹងរំពឹងអំពីការផលិតរថយន្តឱ្យបានចំនួន ៩,៧ លានគ្រឿងទូទាំងពិភពលោកក្នុង។ ក្រុមហ៊ុន…

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានប្រកាសថាខ្លួននឹងកាត់បន្ថយផែនការផលិតរថយន្តជាសកលប្រមាណជាង ១០០,០០០ ទៅ ៨៥០,០០០ គ្រឿង ដោយសារតែកង្វះខាតបន្ទះឈីប។ ក្រុមហ៊ុន Toyota មិនមានការផ្លាស់ប្តូរផែនការរបស់ខ្លួននោះទ្បើយសម្រាប់ការផលិតរថយន្តប្រហែល ៩,៧ លានគ្រឿងនៅទូទាំងពិភពលោកត្រឹមតែខែមីនា ឆ្នាំ ២០២៣ ប៉ុណ្ណោះ។ ដោយទ្បែកចំពោះក្រុមហ៊ុន Toyota ក៏ធ្លាប់បានប្រកាសផងដែរថាការផ្អាកខ្សែសង្វាក់ផលិតកម្មនៅរោងចក្រក្នុងស្រុកបន្ថែមដោយសារកង្វះការផ្គត់ផ្គង់ដែលបង្កឡើងដោយការបិទខ្ទប់នៃរាលដាលជំងឺកូវីត-១៩…

វិបត្តិជំងឺកូវីដ១៩ រួមជាមួយវិបត្តិកង្វះឈីបសកល​បាន​ជះផលអវិជ្ជមានដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើន លើកលែងតែ Toyota ដោយសារក្រុមហ៊ុនទើបតែរាយការណ៍ពីកំណត់ត្រាប្រាក់ចំណេញប្រចាំឆ្នាំដ៏ច្រើនមិនធ្លាប់មានពីមុនមក។ ប្រាក់ចំណេញរបស់ Toyota ដែលគិតចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គឺមានកំណើនរហូតដល់ ៣៦% ដែលមានសរុបចំនួនប្រមាណ ២៤,៦១ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលកើនឡើង ១៥% ឡើងដល់​សរុបប្រមាណ ២៥៧ពាន់លានដុល្លារ។ ប្រាក់ចំណេញថ្មីនេះបានក្លាយជាប្រាក់ចំណេញខ្ពស់ជាងគេសម្រាប់ក្រុមហ៊ុន…

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថាខ្លួននឹងផ្អាកប្រតិបត្តិការលើខ្សែចំនួន ១៤ នៅរោងចក្រចំនួន ៨ ដោយសារតែការបិទខ្ទប់នៃការរាលដាលឆ្លងជំងឺកូវីត-១៩ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Toyota បានបញ្ជាក់ថានៅចន្លោះពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែឧសភា ដោយក្រុមហ៊ុនបានពង្រីកចំនួនខ្សែ និងរោងចក្រដែលរងផលប៉ះពាល់ដោយការផ្អាក។ ក្រុមហ៊ុនបានបន្តទៀថាការផ្អាកមួយផ្នែកនឹងប៉ះពាល់ដល់រថយន្តប្រហែល ៤…

[ទីផ្សារបរទេស] យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NIKKEI Asia ថាក្រុមហ៊ុន Toyota នឹងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៦២៤ លានដុល្លារនៅក្នុងប្រទេសឥណ្ឌា។ ជាមួយគ្នានេះការវិនិយោគលើគ្រោងនេះរវាងក្រុមហ៊ុន Toyota Kirloskar ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធឥណ្ឌារបស់ Toyota បានប្រកាសថាខ្លួននឹងចំណាយទឹកប្រាក់ ៦២៤ លានដុល្លារ សម្រាប់ផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសឥណ្ឌា ។…

[ទីផ្សារបរទេស] ថ្មីៗនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថាក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota គ្រោងនឹងបើកដំណើរការឡើងវិញនូវរោងចក្របណ្តាក់ទុនរួមគ្នានៅទីក្រុង Changchun ប្រទេសចិន ស្របពេលដែលវិធានការបិទទីក្រុងរបស់ប្រទេសចិនត្រូវបានបន្ធូរបន្ថយ។ ក្នុងនោះដែរមានរបាយការណ៍មួយដែលបានមិនបញ្ចេញឈ្មោះបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota គ្រោងនឹងបន្តប្រតិបត្តិការធម្មតាវិញនៅថ្ងៃពុធ។ សម្រាប់ការលក់រថយន្តរបស់ប្រទេសចិនបានធ្លាក់ចុះរហូតដល់ ១១.៧ ភាគរយនៅក្នុងខែមីនាធៀបនឹងឆ្នាំមុន។ បន្ទាប់ពីប្រទេសចិនបានបិទខ្ទប់យ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Omicron ដែលឆ្លងខ្លាំង៕

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford និង General Motor បានប្រកាសថាខ្លួននឹងធ្វើការផ្អាកការផលិតរបស់ខ្លួន ដោយសារតែកង្វះខាតគ្រឿងបន្លាស់នៅឯរោងចក្រ Michigan សហរដ្ឋអាមេរិកសប្តាហ៍ក្រោយ។ ក្រុមហ៊ុន Ford បានបញ្ជាក់ថាខ្លួននឹងផ្អាកការផលិតនៅរោងចក្រ Flat Rock Assembly Plant ដែលជាកន្លែងផលិតរថយន្ត Mustang ដោយសារបញ្ហាកង្វះខាតគ្រឿងបន្លាស់ និងបន្ទះឈីបជាសកលនៅសប្តាហ៍ក្រោយ។…