Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Toyota ទំនងអាចគ្រងតំណែងលេខមួយ បីឆ្នាំជាប់គ្នា
    ព័ត៌មានថ្មីៗ

    Toyota ទំនងអាចគ្រងតំណែងលេខមួយ បីឆ្នាំជាប់គ្នា

    June 2, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុន Toyota កំពុងតែស្ថិតនៅ​ក្នុង​ស្ថានភាព​ល្អ​មួយ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ផលិតរថយន្តធំលំដាប់​លេខ​មួយ​រយៈពេលបី​ឆ្នាំ​ជាប់គ្នា បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្ដើមទំព័រឆ្នាំ២០២២យ៉ាងខ្លាំងក្លាជាង Volkswagen Group។

    រយៈពេលបួនខែដំបូងនៃឆ្នាំនេះ Toyota អាចលក់ចេញរថយន្តបានសរុប ៣ ៤២៩ ៦៣៦គ្រឿង រាប់បញ្ចូល​ទាំង​រថយន្ត​របស់​ម៉ាក Daihatsu និង Hino ផងដែរ។ ត្បិតថាតួលេខនេះធ្លាក់ចុះ ៥,៨% ធៀបនឹង៤ខែដំបូងនៃ​ឆ្នាំ២០២១ ប៉ុន្តែ Toyota នៅ​អាច​នាំ​មុខ​គូប្រជែងបានយ៉ាងងាយ ដោយមានចំនួនលក់លើសគូប្រជែងជាង ១លានគ្រឿងឯណោះ។

    ពាណិជ្ជកម្ម

    នៅឆ្នាំ២០២២នេះ មានរថយន្តសរុប ១ ២៧៥ ៥៧០គ្រឿង ត្រូវបាន Toyota ផលិតបាននៅ​ប្រទេសចិន ខណៈដែល​រថយន្ត ២ ១៩៩ ១៣៦គ្រឿង ផលិតបាននៅទីផ្សារបរទេស។ ផលិតកម្មលើ​ទីផ្សារបរទេសមានការកើនឡើង ៤,៧% ខណៈដែលការផលិត​ក្នុង​ស្រុកថយចុះ ១២,៤%។ ការផលិតសរុបគឺមានចំនួន ៣ ៤៧៤ ៧០៦គ្រឿង ដែលថយចុះ ២,៣%។

    ក្នុងកម្រិតបច្ចុប្បន្ននេះ Toyota ទំនងជាអាចផលិតរថយន្តបានជាង ១០,៤លានគ្រឿង នៅពេញមួយ​ឆ្នាំ២០២២នេះ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​គ្រងតំណែងជាក្រុមហ៊ុន​ផលិត​រថយន្ត​លេខមួយ​ក្នុង​លោក។

    គួរដឹងថា ហេតុផលមួយដែល Volkswagen Group ធ្វើមិន​សូវបានល្អ​ដូចជា Toyota ក៏​ដោយ​សារ​ក្រុមហ៊ុន Volkswagen Group មាន​ចំណែក​ទីផ្សារច្រើននៅ​លោក​ខាង​លិច ដែលជាតំបន់មួយ​កំពុងប្រឈមនឹង​បញ្ហាផ្គត់ផ្គង់ ដោយសារ​វិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែនដែលកំពុងបន្ត៕

    Toyota
    Share. Facebook Telegram WhatsApp
    Previous Articleតម្លៃហ្គាសបន្តធ្លាក់ចុះយ៉ាងខ្លាំងនៅវៀតណាម
    Next Article Geely របស់ចិនបាញ់បង្ហោះផ្កាយរណបចំនួន ៩ដំបូង សម្រាប់រថយន្តបើកបរដោយស្វ័យប្រវត្តិដោយជោគជ័យ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.