Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្នុងត្រីមាសដំបូង លុយចំណេញរបស់ Toyota ធ្លាក់ចុះ៤២%
    ព័ត៌មានថ្មីៗ

    ក្នុងត្រីមាសដំបូង លុយចំណេញរបស់ Toyota ធ្លាក់ចុះ៤២%

    August 6, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Toyota បានប្រកាសនៅថ្ងៃនេះប្រាក់ចំណេញរបស់ខ្លួនបានថយចុះ ៤២% នៅក្នុងត្រីមាសដំបូងនៃ​វដ្ដអាជីវកម្មរបស់ខ្លួនដែលបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ដែលលទ្ធផលនេះបានធ្វើ​ឲ្យអ្នក​វិភាគភ្ញាក់ផ្អើលជាខ្លាំង និងបានធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​របស់ Toyota ថយចុះផងដែរ។

    ពាណិជ្ជកម្ម

    ក្នុងរយៈពេលបីខែ Toyota អាចស្វែងរកប្រាក់ចំណេញបានត្រឹមប្រមាណ ៤,៣៥ពាន់​លាន​ដុល្លារ ធៀបនឹង​ប្រាក់​ចំណេញ​ប្រមាណ ៧,៥​ពាន់​លាន​ដុល្លារ ដែលរកបានក្នុងពេលដូចគ្នាកាលពី​ឆ្នាំកន្លងទៅ។ អ្នក​វិភាគ​បាន​រំពឹង​ពីការធ្លាក់ចុះ​នៃប្រាក់​ចំណេញនេះ ប៉ុន្តែរំពឹងថាធ្លាក់ចុះ ១៥% ប៉ុណ្ណោះ។

    គួរដឹងថា Toyota បានប្រឈមមុខនឹងបញ្ហានៃការផលិតដែលធ្វើឲ្យមិនអាចផលិតរថយន្តបានតាមចំនួនដែលចង់បាន។ Toyota បាន​ប្រកាស​ចំនួនបីលើកនៅ​ក្នុងត្រីមាសទីមួយនៃអាជីវកម្មរបស់ខ្លួនអំពីការកាត់បន្ថយការផលិតលើពិភពលោក ដែលជា​លទ្ធផល​នាំ​ឲ្យ​ការផលិតមានការថយចុះ ១០%។

    យ៉ាងណា សម្រាប់វដ្ដអាជីវកម្មប្រចាំ​ឆ្នាំ​ដែលបិទបញ្ចប់នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២៣ Toyota នៅតែ​ប្រកាន់ខ្ជាប់​ការ​ព្យាករណ៍​ដំបូងអំពីប្រាក់ចំណេញរបស់ខ្លួន និងបាននិយាយអំពីផែនការផលិតរថយន្តឲ្យបាន ៩,៧លាន​គ្រឿង ជាមួយ​ការរំពឹងអំពីកំណើននៃ​ការ​លក់​ជាមួយ​រថយន្តថ្មីៗ៕

    Toyota
    Share. Facebook Telegram WhatsApp
    Previous ArticleElon Musk អាចនឹងលក់ភាគហ៊ុន Tesla បន្ថែមទៀត
    Next Article ប្រាក់ចំណូលត្រីមាសទី២ របស់ Nvidia ធ្លាក់ចុះ ១៩ភាគរយ បន្ទាប់ពីការលេងហ្គេមមានការធ្លាក់ចុះ

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.