ក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតលើលោក Airbus បានទទួលការបញ្ជាទិញយន្តហោះដំបូង បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ ចំនួន ២៥៥គ្រឿង ពីក្រុមហ៊ុនភាគហ៊ុនឯកជននៅសហរដ្ឋអាមេរិច Indigo Partners។
ក្រុមហ៊ុន Indigo Partners ត្រូវបានបង្កើត និងគ្រប់គ្រងដោយវិនិយោគិនលោក Bill Franke ដែលមានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុនយន្តហោះនេះ ដោយក្រុមហ៊ុន Frontier នៅសហរដ្ឋអាមេរិច, Wizz Air នៅហុងគ្រី, Volaris នៅមិចស៊ិចកូ និង Jetsmart នៅក្នុងប្រទេសចិន និងអាហ្សង់ទីន។
ថ្លៃងទៅកាន់ CNBC នៅក្នុងកម្មវិធី Dubai Air Show លោក Guillaume Faury អគ្គនាយកក្រុមហ៊ុន Airbus បាននិយាយថាការចចារទៅលើកិច្ចព្រៀងព្រៀងនៃការទិញយន្តហោះ A321 នេះគឺកំពុងមានសញ្ញាវិជ្ជមាន ដែលអោយយើងត្រូវបន្តដំណើរឆ្ពោះទៅមុខបន្តទៀត។
សម្រាប់តម្លៃនៃកិច្ចព្រមព្រៀងនៃការទិញយន្តហោះនេះគឺពុំត្រូវបានបង្ហាញចេញឡើយ ប៉ុន្តែគេជឿថាវានឹងមានតម្លៃរាប់ពាន់ដុល្លារ៕