Browsing: Airbus

ក្នុងជំហានដ៏សំខាន់មួយសម្រាប់វិស័យអវកាសអឺរ៉ុប ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ និងអវកាសឈានមុខគេចំនួន ៣ របស់សហភាពអឺរ៉ុបគឺ Airbus, Leonardo និង Thales បានយល់ព្រមបញ្ចូលគ្នានូវអាជីវកម្មអវកាសរបស់ពួកគេទៅជាក្រុមហ៊ុនរួមគ្នាតែមួយហើយ ដោយការរួមបញ្ចូលនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់អឺរ៉ុបក្នុងទីផ្សារអវកាសពិភពលោក។ បើនិយាយពីក្រុមហ៊ុនរួមថ្មីនេះវិញ នឹងមានបុគ្គលិកប្រមាណ 25,000នាក់ឯណ្ណោះ ហើយក៏ត្រូវរំពឹងថានឹងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំបានប្រហែល 7.6ពាន់លានដុល្លារផងដែរ។ ក្នុងនោះ ការរួមបញ្ចូលគ្នានេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅឆ្នាំ…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនយន្តហោះយក្សរបស់អឺរ៉ុប Airbus បានប្រកាសពីប្រាក់ចំណេញជាកំណត់ត្រាក្នុងឆ្នាំ ២០២១ បន្ទាប់ពីខាតអស់រយៈពេល ២ឆ្នាំ នៅពេលដែលវាបានឆ្លងកាត់វិបត្តិនៃជំងឺកូវីដ១៩ នៅក្នុងឧស្សាហកម្មទេសធ្វើដំណើរ។

ក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតលើលោក Airbus បានទទួលការបញ្ជាទិញយន្តហោះដំបូង បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ ចំនួន ២៥៥គ្រឿង ពីក្រុមហ៊ុនភាគហ៊ុនឯកជននៅសហរដ្ឋអាមេរិច Indigo Partners។ ក្រុមហ៊ុន Indigo Partners ត្រូវបានបង្កើត និងគ្រប់គ្រងដោយវិនិយោគិនលោក Bill Franke ដែលមានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុនយន្តហោះនេះ ដោយក្រុមហ៊ុន Frontier នៅសហរដ្ឋអាមេរិច,…

ក្រុមហ៊ុន Airbus គ្រោងនឹងបង្កើនផលិតកម្មយន្តហោះ ដោយនិយាយថា ខ្លួនមើលឃើញពីការស្ទុះងើបឡើងវិញត្រឹមកម្រិតមុនមានជំងឺរាតត្បាតកូវីដ១៩ នៅត្រឹមឆ្នាំ ២០២៥ ។